លោក ស ថេត ៖ អនុវត្តច្បាប់ចរាចរណ៍តម្រូវឲ្យពាក់មួកសុវត្ថិភាព ធ្វើឡើងទាំងថ្ងៃទាំងយប់រយៈពេញមួយខែ និងមិនពិន័យប្រាក់នោះទេ តែរកសារធាតុញៀន និងជាតិស្រវឹងចំពោះអ្នកបើកបររថយន្តធុនធ្ងន់ និងព្រូរថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានមានប្រសាសន៍ថា ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព នឹងត្រូវធ្វើឡើងទាំងពេលថ្ងៃ និងពេលយប់ ពោលគឺមានរយៈពេលពេញ១ខែតែម្ដង ។

លោកមានប្រសាសន៍បែបនេះ នៅគ្រាដែលលោកបានចុះអនុវត្តច្បាប់ចរាចរណ៍ដោយផ្ទាល់ កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយបានធ្វើការត្រួតពិនិត្យតាមបណ្ដាគោលដៅ ត្រួតពិនិត្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនបានពាក់មួកសុវត្ថិភាព ។

លោកថា ក្នុងយុទ្ធនាការ១ខែពេញនេះ មិនមានការពិន័យជាប្រាក់នោះទេ ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ ប៉ុន្ដែទាល់ តែមានមួកសុវត្ថិភាពមកពាក់ ទើបនគរបាល អនុញ្ញាតឲ្យបន្តដំណើរ ទៅមុខទៀត។ លោកបន្តថា ការចុះទៅពិនិត្យមើល ការត្រួតពិនិត្យ រកសារធាតុញៀន និងជាតិស្រវឹង ចំពោះអ្នកបើកបររថយន្តធុនធ្ងន់ និងព្រូរថយន្ត ។

ជាថ្មីម្ដងទៀត លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ផ្លូវគោកទាំងអស់គ្នា ជាពិសេស ពេលធ្វើដំណើរដោយម៉ូតូ សូមពាក់មួកសុវត្ថិភាព ទាំងអ្នកបើក និងអ្នករួមដំណើរផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print