ស្លាប់២របួសធ្ងន់២នាក់ គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកនិងម៉ូតូនៅស្រុកតាំងគោក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចររវាងរថយន្តបុកនិងម៉ូតូពីរគ្រឿង ក្នុងដំណើរច្រាសទិសដៅគ្នាបណ្តាលអោយបុរស២នាក់ស្លាប់ (ម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ចូនដល់ពេទ្យបង្អែកស្រុកជើងព្រៃ និង របួសធ្ងន់០១នាក់ របួសស្រាល០១នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦.២០នាទី ថ្ងៃពុធ ៨រោចខែអាសាឍ  ឆ្នាំ កុរឯកស័ក ព ស ២៥៦៣ត្រូវនឹងថ្ងៃទី២៤ខែកក្កដាឆ្នាំ ២០១៩  តាមផ្លូវជាតិលេខចន្លោះគីឡូម៉ែត្រ ៩៤/៩៥ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា ម៉ូតូទី១ ម៉ាកហុងដា១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ ១BG ៨៥៦៩ ( ០១២) ទិសដៅពីត្បូងទៅជើងដោយឈ្មោះអ៊ុក នុល ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកុមារ ឃុំសំពោងជ័យស្រុកជើងព្រៃ ខេត្តកំពង់ចាម មុខរបរ កសិករ  របួសស្រាល ពាក់មួក សុវត្ថិភាព។អ្នកដំណើរឈ្មោះ សេង ឃាងស្រីអាយុ​២៩ឆ ត្រូវជាប្រពន្ធ មុខរបរកសិករ ពាក់មួកសុវត្ថិភាពរបួស ស្រាល។

ម៉ូតូទី២ ហុងដា ១២៥ពណ៌ខ្មៅ លេខភ្នំពេញ ១GA .១៩៧២ (០១៦) បើកបរដោយឈ្មោះជនចំរើនប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិកុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទិសដៅត្បូងជើង មុខរបរកម្មករសំណង់ មិនពាក់មួកសុវត្ថិភាព របួសធ្ងន់។អ្នករួមដំណើរ ឈ្មោះជា ហានប្រុសអាយុ ៤៨ឆនៅភូមិឃុំជាមួយគ្នា មុខរបរកម្មករសំណង់ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ។

  ៣. រថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាក់លេខកំពង់ធំ ៣A២២៦៨  ទិសដៅពីជើងមកត្បូង (ដឹកសត្វម៉ាន់) បានរ៉េចង្កូតទៅបុកម៉ូតូនៅគន្លងខាងធ្វេង រួចរ៉េចង្កូត មកខាងស្តាំវិញ បណ្តាលឲ្យក្រលាប់ផ្អៀង។អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចបាត់។

 ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទៅពេទ្យបង្អែកស្រុកជើងព្រៃ និងចុះវាស់វែងធ្វើកំណត់ហេតុបញ្ចូនវុត្ថតាងរថយន្តមួយ និងម៉ូតូ០២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានបារាយណ៍និងបន្ដបើកការស៊ីបអង្គេតរកម្ចាស់រថយន្ដ អោយចូលខ្លួន មកដោះស្រាយតាមច្បាប់។ មូលហេតុបមឋបង្កពីអ្នកបើកបររថយន្តបើកបរស្ថិតក្នុងស្ថានភាពងងុយដេក ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print