ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចប្រគល់សិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន១៣បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយ លោក គង្គ ប៊ុនឈឿន ជូនដល់ លោកស្រី គាត គីមលន

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈសេចក្តីជូនដំណឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យដឹងថា បន្ទាប់ពីក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពីលោកស្រី គាត គឹមលន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី គង្គ ប៊ុនឈឿន ជាស្វាមីរបស់លោកស្រី ។ ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន១៣បទជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយលោក គង្គ ប៊ុនឈឿន (ដូចបានភ្ជាប់ជូននូវបញ្ជីចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩បានបញ្ជាក់ទៀតថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងប្រគល់ជូន លោកស្រី គាត គីមលន ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន១៣(ដប់បី)បទ តាមសំណើនាពេលខាងមុខ ។

ក្រសួងសូមប្រកាសជូនដំណឹងរាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្ដឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់​គ្រងបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងមកនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋាន លេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទ ០២៣ ៧២៧ ៣៤៧ និង០៧៧ ៦០៩ ៦០៦ សារអេឡិចត្រូនិច [email protected] ឬ តាមរយៈគេហទំព័រ ww,rryclus.gN.kh និង Facebook Page នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល CR ។ រយៈពេលនៃការដាក់ពាក្យប្តឹង ជំទាស់មានសុពលភាពរយៈពេល ០១ (មួយ)ខែ គិតចាប់ពីថ្ងៃជូនដំញ៉ាងនេះតទៅ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print