ពិធីផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនថ្នាក់ដឹកនាំសាលាខណ្ឌ ថ្នាក់ដឹកនាំសាលាសង្កាត់ ស្មៀន និងបុគ្គលិកសាលាសង្កាត់

ចែករំលែក៖

ភ្នំពេញ​ ៖​  នៅព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅអគារសាលប្រជុំរដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនថ្នាក់ដឹកនាំសាលាខណ្ឌ ថ្នាក់ដឹកនាំសាលាសង្កាត់ ស្មៀន និងបុគ្គលិកសាលាសង្កាត់ ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម កែវ ធីវុធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ (អបព ACU) លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ។

ពិធីផ្សព្វផ្សាយច្បាប់នាព្រឹកនេះក៏មានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ តំណាងអធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ ការិយាល័ចំណុះ ជំនាញ លោកចៅសង្កាត់ទាំង៦ ចៅរងទី១ ចៅរងទី២ ស្មៀនសង្កាត់ទាំង៦ លោក លោកស្រី ប្រធានភូមិទាំង៤៧ភូមិ សរុបអ្នកចូលរួម១៨០នាក់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print