ចិន៖ អាមេរិកជាអ្នកបំផ្លាញសន្តិសុខសន្តិភាព ស្ថេរភាពពិភពលោក

ចែករំលែក៖

សកម្មភាពរបស់អាមេរិក រយៈពេលកន្លងមក  ទាំងតំបន់មជ្ឈិបបូព៌ា រហូតដល់សមុទ្រចិន ខាងត្បូង ខាងកើត ក៏ដូចជាការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសមួយចំនួន ដូចវេណេហ្ស៊ុយអេឡា និងចិនជាដើម  ទាំងនោះគឺជាសកម្មភាពបំផ្លាញសន្តិសុខ ស្ថេរភាពនៅលើពិភពលោកទាំងមូល ។
សកម្មភាពទាំងនោះត្រូវបានចិន ចារនៅក្នុងសៀវភៅ(ស) ការពារជាតិរបស់ចិន ។នៅក្នុងសៀវភៅ(ស) រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ស្ថានភាពពាក់ព័ន្ធនិងកោះតៃវ៉ាន់ កាន់តែអាក្រក់ទៅៗ ។ ក្រុមអ្នកគាំទ្រកោះតៃវ៉ាន់ ឯករាជ្យ គឺជាការគំរាមកំហែង ដល់សន្តិសុខ ស្ថេរភាព និងសន្តិភាព ដល់តំបន់និងពិភពលោកទាំងមូល ។
សារព័ត៌មានរ៉យទ័របានផ្សាយថា៖ ក្រសួងការពារជាតិអាមេរិកនាពេលថ្មីៗនេះ បានអនុម័ត លក់អាវុធទៅឲ្យកោះតៃវ៉ាន់ មានតម្លៃ រហូតដល់ទៅជាង ២,២ពាន់លានដុល្លារ ។ សកម្មភាពទាំងនោះជាការបំពានច្បាប់ចិន តែមួយដែលអាមេរិក បានព្រមព្រៀង ។ កោះតៃវ៉ាន់គ្រាន់តែជាខេត្តស្វ័យភាពមួយរបស់ចិនតែប៉ុណ្ណោះ ។
នៅក្នុងសន្និសីទកាសែតប្រកាសពីសៀវភៅ(ស) ការពារជាតិ តំណាងក្រសួងការពារជាតិចិន បានប្រកាសថា ចិនមិនសន្យាថានឹងមិនប្រើប្រាស់កម្លាំងយោធា អាវុធ ទៅលើតៃវ៉ាន់នោះឡើយ ។ ប្រសិនបើតៃវ៉ាន់ ប្រកាសឯករាជ្យនោះ ចិននឹងវាយប្រហារទៅលើកោះនេះជាមិនខាន។
សៀវភៅការពារជាតិចិន មានចំណងជើងថា «ការពារជាតិក្នុងសករាជថ្មី»ត្រូវបានប្រកាសជាផ្លូវការដោយការិយាល័យព័ត៌មានជាតិ។ សារព័ត៌មានចិនបានផ្សាយថា ៖សៀវភៅការពារជាតិចិន និងជួយដល់សហគមន៍អន្តរជាតិ យល់កាន់តែច្បាស់ពី សកម្មភាពការពារជាតិរបស់ចិន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print