នៅមុននេះបន្តិច សម្តេចតេជោបានបង្ហោះសារថា សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះថា សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? សម្តេចបានអះអាងថា សុខភាពសម្តេច គឺរឹងមាំធម្មតាទេ ស្អែកនេះសម្តេចនេង​ជួបភ្ញៀវមកពីមូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្តីការ ។

សម្តេចក៏បានអរគុណបងប្អូនដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិមានការងារមុខរបររស់នៅសុខសប្បាយ និងកូនចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង។

សម្តេចសូមជូនពរ និងអរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ ។

សារសម្តេចហាក់ដូចជាចង់បញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងដែលតែងតែបានផ្សព្វផ្សាយថា ការលើកពេលប្រជុំគណៈរដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះ ទៅពេលក្រោយនោះ គឺដោយសារសុខភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print