ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះថា សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? សម្តេចបានអះអាងថា សុខភាពសម្តេច គឺរឹងមាំធម្មតាទេ ស្អែកនេះសម្តេចនេងជួបភ្ញៀវមកពីមូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្តីការ ។
សម្តេចក៏បានអរគុណបងប្អូនដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិមានការងារមុខរបររស់នៅសុខសប្បាយ និងកូនចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង។
សម្តេចសូមជូនពរ និងអរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ ។
សារសម្តេចហាក់ដូចជាចង់បញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងដែលតែងតែបានផ្សព្វផ្សាយថា ការលើកពេលប្រជុំគណៈរដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះ ទៅពេលក្រោយនោះ គឺដោយសារសុខភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕
...