អាមេរិកមិនព្រមឈប់ធ្វើសមយុទ្ធ កូរ៉េខាងជើងបន្តបាញ់មីស៊ីលពីរគ្រាប់ទៀត ជាសារគម្រាមដោយមិនអោយដំណឹងមុន

ចែករំលែក៖

សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីចំនួន២គ្រាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ហើយនេះជាការធ្វើតេស្ដ មីស៊ីលជាលើកដំបូងបំផុត ក្រោយលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមព្រៀងចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ។

ជាមួយគ្នានោះដែរ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពី តំបន់មួយក្បែរទីក្រុង Wonsan ដោយវាហោះបានចំងាយ៤៣០គីឡូម៉ែត្រ និងហោះ ដល់រយៈកម្ពស់៥០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។តែភ្លាមៗ ទីក្រុងវ៉ាស៊ីនតោន មិនទាន់អត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈមន្ត្រីយោធា អាមេរិកបានទទួលដំណឹងពីការធ្វើតេស្ដមីស៊ីលនេះហើយ។

ប្រភពមួយពីរដ្ឋាភិបាលជប៉ុន ត្រូវ​សារព័ត៌មានក្យូដូ​ដកស្រង់ចុះផ្សាយថា អាវុធនោះ គឺជាប្រព័ន្ធមីស៊ីល​បាល្លីស្ទិករយៈចម្ងាយខ្លី ។ នាយសេនាធិការរួមកូរ៉េខាងត្បូង​​បានកំណត់ហេតុថា អាវុធដែលមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានបាញ់​មួយគ្រាប់ នៅវេលាម៉ោង៥និង៣៤នាទី​ព្រឹក និងមួយ​គ្រាប់ទៀត​ បាញ់នៅម៉ោង៥និង៥៧នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ហើយអាវុធនោះ​ហោះបានចម្ងាយប្រហែល​៤៣០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលក្នុងសមុទ្រ​ជប៉ុន ។

សូមបញ្ជាក់ថា៖ ការបាញ់មីស៊ីលថ្មីៗបំផុតរបស់កូរ៉េខាងជើង ធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។ កាលណោះ កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ ដោយមួយគ្រាប់​បាញ់មុន៩នាទី និងមួយគ្រាប់ទៀតបាញ់ ក្រោយ៩នាទី ចន្លោះពេលដែលអាមេរិកបាញ់សាកល្បងមីស៊ីលបាល្លិស្ទិក​ឆ្លងទ្វីប Minuteman III (ICBM) របស់ទីក្រុងវ៉ាស៊ីនតោន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print