ភ្នំពេញ៖ តារាសម្តែង និងពិធីការិនី កញ្ញា ណាក់ ស្រីណា dElតែងលេចធ្លោរខ្លាំងជាមួយឈុតសម្លៀកបំពាក់បែបបុរាណខ្មែរនោះ នឹងក្លាយជាបេក្ខភាពតំណាងឲ្យជាតិកម្ពុជាដើម្បីទៅចូលរួមការប្រកួតបវរកញ្ញា Miss United Nation International Pageant 2019 ដែលនឹងធ្វើឡើងនៅប្រទេសកាណាដា។
តាមការប្រកាសអំពីគេហទំព័រផ្លូវការអំពីកម្មវិធីប្រកួតបវរកញ្ញា លំដាប់ពិភពលោក និងគណនីយហ្វេសប៊ុកផ្ទាល់របស់ ណាក់ ស្រីណា បានបញ្ជាក់ថា នាងនឹងចូលរួមប្រកួតបវរកញ្ញា Miss United Nation International Pageant 2019 ដែលនឹងធ្វើឡើងនៅទីក្រុងតូរុនតូ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែសីហាខាងមុខនេះ។ មានការសាទរជាច្រើនជុំវិញការបង្ហាញបេក្ខភាព របស់តារាស្រីរូបនេះ ព្រោះតែនាងធ្លាប់ត្រូវបានគេសរសើរខ្លាំងទាំងរូបសម្រស់ធម្មជាតិ ស្រស់សោភាបែបស្ត្រីខ្មែរ អត្តចរិក រួសរាយរាក់ទាករាបសា។
ណាក់ ស្រីណា បានចាត់ទុកថានេះគឺជាឱកាសដែលនាងបានបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយនាងពិតជារំភើបខ្លាំង ហើយនាងស្នើឲ្យមានការជួយលើកទឹកចិត្តសម្រាប់ការចេញទៅប្រកួតដ៏ធំមួយនេះ។
គួរបញ្ជាក់ដែរថា ណាក់ ស្រីណាគឺជាពិធីការិនីប្រចាំទូរទស្សន៍អាស៊ីអាគេ្នយ៍ នាងធ្លាប់ចូលរួមសម្តែងភាពយន្តភាគ។ នាងក៏ធ្លាប់ទទួលបានពាក្យកោតសរសើរចំពោះការគ្រងសម្លៀកបំពាក់បែបខ្មែរពិសេសឈុតប្រពៃណីក្នុងពិធីមង្គលការ ខណៈដែលមានសម្អាងការល្បីៗជាច្រើនពេញចិត្តនឹងទម្រង់មុខ រូបរាងស្រឡូនគួរទាក់ទាញ។
ជាថ្មីនៃការចាប់អារម្មណ៍នាងបានគ្រងសម្លៀកបំពាក់ព្រះម៉ែនាគដែលមានការរចនាទាំងសម្លៀកបំពាក់ ម្កុដ និងគ្រឿងអង្ការផ្សេងៗ ដ៏វិចិត្របែបខ្មែរ និងត្រូវបានចម្លងចេញពីចម្លាក់នៃប្រាសាទខ្មែរផងដែរ៕ ដោយ វឌ្ឍនា