ខេត្តត្បូងឃ្មុំ ៖ ការធ្វេសប្រហែសបានត្រឹមបន្សល់ទុកវិបដិសារីសម្រាប់ក្រុមគ្រួសារតែប៉ុណ្ណោះ សូមឪពុកម្តាយគ្រប់រូបយកចិត្តទុកដាក់ជាប្រចាំ ។ មេីលចុះគួរអោយអាណោចអាធ័មណាស់ កូនក្មេងអាយុត្រឹមមួយឆ្នាំៗកន្លះបានដាំក្បាលចូលធុងទឹកជ័របណ្តាលអោយឈ្លក់ទឹករហូតដាច់ខ្យល់ស្លាប់ ដោយគ្មាននរណាដឹង ។
ព័ត៌មានបានបញ្ជាក់ថា ឪពុកម្ដាយបានស្រែកឆោឡោផ្អេីលអស់អ្នកជិតខាងនៅពេលឃេីញកូនដាំក្បាលចូលធុងទឹកលង់ស្លាប់កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៩ នៅចំណុចភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សពក្មេងប្រុសឈ្មោះតូ ស៊ីណាយូណា អាយុ១ឆ្នាំកន្លះ រស់ក្នុងបន្ទុកឪពុកម្ដាយឈ្មោះ ហារូន តុរស៊ីណា អាយុ ២៨ឆ្នាំជាតិខ្មែរឥស្លាម ម្ដាយឈ្មោះ គ្រីម រ៉ហ៊ីម៉ះ អាយុ ២៧ឆ្នាំ ជាតិខ្មែរឥស្លាមនៅភូមិឃុំខាងលើ ។
ប្រភពពត៌មានអោយដឹងថា នៅមុនពេលកេីតហេតុ ក្មេងប្រុសរងគ្រោះបានលេងនៅក្នុងផ្ទះតែ មិនយ៉ាងម៉េចក៏ស្រាប់តែឃេីញកូន បានលង់ទឹកក្នុងធុងជ័រដាក់ទឹក នៅក្នុងបន្ទប់ទឹក បណ្ដាលឲ្យស្លាប់ ។
ឪពុកម្ដាយបានរៀបរាប់ទាំងទឹកភ្នែកហេីយ បានពោលថា គាត់មិនស្មានដល់រឿងនេះ ទាល់តែសោះ ធុងដាក់ទឹកតូចល្មមអាចសម្លាប់កូនគាត់ តែនេះជាការធ្វេសប្រហែសរបស់ ពួកគាត់ ខណៈដែលគាត់កំពុងលក់ដូរ និងម្ដាយក្មេងរងគ្រោះ កំពុងដេកលើផ្ទះ ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុនេះភ្លាម ម្ដាយឪពុកបាននាំកូនក្មេងរងគ្រោះ យកទៅមន្ទីពេទ្យបង្អែកស្រុក តែមិនអាចជួយបាន ដោយសារក្មេងរងគ្រោះត្រូវផុតដង្ហេីមស្លាប់ទៅហេីយ ៕ ដោយ ៖ វណ្ណៈ