បានគុណម្ចាស់ថ្លៃ​ ក្មេង​តូចៗ៣នាក់កប់ក្នុងភក់​មួយ​យប់​ សំណាងល្អ​រួចផុតពីស្លាប់

ចែករំលែក៖

ស្រុកស្ទឹងហាវ ៖​ ក្មេង​ប្រុស​តូច​ៗ​៣នាក់ត្រូវ​បានសង្គ្រោះជីវិតពីការជាប់កប់នៅក្នុងភក់​ មួយកន្លែងស្ថិតនៅក្បែរផែប្រេងកំពេញស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ ។ ក្មេងតូចៗទាំង៣នាក់នេះបានបាត់ខ្លួនពីផ្ទះ​ អំឡុងម៉ោង៥កន្លះល្ងាចថ្ងៃ២៧កក្កដា២០១៩ រហូត​ព្រឹកឡេីងទេីបក្រុមសាច់ញាតិ​និងអ្នក​ភូមិស្វែងរកឃេីញ​ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ប្រភពព័ត៌មាន​អោយដឹងថា​ ក្មេងប្រុសតូចៗ៣នាក់នេះ​ ជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីម៉ោង៥កន្លះល្ងាចថ្ងៃ២៧កក្កដា២០១៩ ។

​ប្រភពព័ត៌មាន​បន្តថា​ សាច់ញាតិក៍ដូចជាអ្នកភូមិបានដើរស្វែងរកពេញមួយយប់ រហូតដល់ព្រឹកថ្ងៃ២៨កក្កដា២០១៩នេះទើបក្រុមគ្រួសារសាច់ញាតិបានស្វែងរកឃើញ កប់ភក់នៅក្បែរផែប្រេងកំពេញស្រុកស្ទឹងហាវ និងថាជាសំណាងបំផុតដែលក្មេង​ ទាំង៣នាក់នេះនៅមានជីវិត ដោយគ្រាន់តែអាការៈក្មេងប្រុសតូចៗទាំង៣នាក់ហត់ហេវ ហើយបច្ចុប្បន្នសាច់ញាតិបាននាំទៅរកការសង្គ្រោះបន្តហើយ។

លោកវរសេនីយ៍ត្រីរស់ កី​ អអធិការនគរ​ បាល​ស្រុកស្ទឹងហាវបានប្រាប់អ្នក​សារព័ត៌​ មាន​អោយដឹងថា​ ក្មេងៗទាំង៣នាក់នេះរត់តាមឡានដង្ហែរសពទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយដែលគេបាចតាមឡាន​ ដង្ហែរសព ។

លោកបន្តថា​ ក្រោយ​មកក្មេងៗទាំង៣​នាក់​បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែងនៅជិតវត្តពោធិមានជយ័ បណ្តាលអោយជាប់នៅក្នុងល្បាប់ភក់នោះ និងថា​ដោយសារតែពេលយប់មិនមានមនុស្សចាស់នៅជិតឬក៍ឃើញ ទើបធ្វើអោយក្មេង​ ទាំង៣  នាក់ជាប់នៅក្នុងល្បាប់ភក់នេះពេញមួយយប់ ទម្តទម្រាំដល់សាច់​ រកឃើញយកទៅសង្គ្រោះជីវិត​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print