ឆ្លងចរន្តអគ្គីសនីឆក់ បណ្តាលឲ្យធ្លាក់ពីលើអគារកម្ពស់៤ជាន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ កម្មករសំណង់អគារ ខណៈកំពុងសាងសង់មួយកន្លែង បណ្ដាលធ្លាក់របួសធ្ងន់ និងបាន ដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះ ដោយសារតែត្រូវចរន្តអគ្គីសនីឆក់ នៅគ្រាដែលកំពុងបំពេញភារៈកិច្ចដោះក្ដារពុម្ព ។
 ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៣  និង៥៩នាទី រសៀលថ្ងៃសៅរ៍ ១១រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅតំបន់ពោងពាយ ត្រង់ចំណុចសំណង់អគារដែលគេកំពុងសាងសង់ចិញ្ចឹមសត្វប្រចៀវ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
 ប្រភពព័ត៌មានពីប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចប្រាប់ថា យុវជនរងគ្រោះ(ស្លាប់)ឈ្មោះ ជ័យ សុជុំ អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសសារឪពុកឈ្មោះ ធុន ជ័យ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ អ៊ុល សុីនឿន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចភូមិ.ឃុំកើតហេតុ ។
 ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះធ្វើកម្មករសំណង់នៃអគារខាងលើ ដែលម្ចាស់អគារឈ្មោះ ហុីវ រស់នៅរាជធានីភ្នំពេញ ហើយមុនកើតហេតុបានឡើងទៅគាស់រូសរើក្ដាពុម្ពជណ្ដើរនៅជាន់ទី៣ ខណៈនោះបានឆ្លងចរន្តអគ្គីសនីដែលខ្សែភ្លើងគាបជាប់មួយដែក បណ្ដាលឲ្យធ្លាក់មកក្រោមរបួសបែកក្បាលចំហាងខាងឆ្វេង បាក់ដៃខាងឆ្វេង និងបាក់ជើងខាងឆ្វេង(ធ្ងន់) បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
 ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជ័យ សុជុំ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅមន្ទីរពេទ្យលោកសង្ឃនៅវេលាម៉ោង៤ និង០០នាទី ទាបភ្លឺឈានថ្ងៃទី២៨ ខែឆ្នាំដដែល ហើយបានដឹកសាកសពយកមកតំកល់ធ្វើបុណ្យនៅលំនៅឋាននៃស្រុកកំណើត មន្រ្ដីជំនាញស្ថាប័នពាក់ព័ន្ធសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវ រួមធ្វើកំណត់ហេតុប្រគល់ទទួលសសកសពជូនក្រុមគ្រួសារ និងនីតិវិធីបែកច្បាប់ ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print