បើកបរលឿនពេក ស្លាប់ពីរនាក់ទាំងព្រលឹមអុរ នៅលើផ្លូវជាតិលេខ៦​ ចន្លោះគីឡូម៉ែត្រលេខ៨៣-៨៤​

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កឡើងរវាងអ្នកបើកបរ​ម៉ូតូ​​ឌុប​គ្នា​ ជ្រុលល្បឿនបុកពី​ក្រោយរថយន្តធុនធំ បណ្តាលឲ្យស្លាប់មនុស្ស២នាក់នៅនឹងកន្លែងកើតហេតុ និងម៉ូតូបានខ្ទេចខ្ទីស្ទើរទាំងស្រុង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦​ ចន្លោះគីឡូម៉ែត្រលេខ៨៣-៨៤ ភូមិសង្កែឃុំស្តើងជ័យជើងព្រៃ ខេត្តកំពង់ ចាម ។

នគរបាលចរាចរណ៍ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខកំពង់ចាម1C-៥៦៧៥ បើកបរដោយឈ្មោះ ជួន មន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ អ៊ុន ច្រឹប ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លុះបើកបរម៉ូតូមកដល់ចំណុចកើតហេតុ (ទិសដៅស្របគ្នា)ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហ៊ីណូកោះកុង3A-០៣២៨ អ្នកបើកបរមិនស្គាល់អត្តសញាណ ព្រោះបន្ទាប់ពីកើតហេតុភ្លាមបានរត់គេចខ្លួន បានបណ្តាលអ្នកបើកបរម៉ូតូស្លាប់ទាំង២នាក់ ចំណែកម៉ូតូ១​គ្រឿង​ខូចខាតលក្ខណៈកម្រិតធ្ងន់ ។

នគរបាលបានអះអាងតាមជំនាញថា មូលហេតុអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនពេក ទើបជ្រុលល្បឿនទៅបុករថយន្តបើកស្របទិសពីក្រោយ ។

ក្រោយការពនិត្យ និងវាស់វែងកម្លាំងជំនាញបានយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍ស្តើងជ័យនៃអធិការដ្ឋាន​នគរ​បាលស្រុកជើងព្រៃ និងកំពុងស្វែងរកអ្នកបើកបររថយន្តដើម្បីដោះស្រាយគ្នាតាមច្បាប់  ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print