ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទា ប់ពីហាងលក់ទូរស័ព្ទមួយកន្លែងដែ លទេីបនិងត្រៀមបេីកខណះដែលដឹកឥវ៉ា ន់ ដាក់ទូរស័ព្ទរៀបចូលទូ បាន២ថ្ងៃមិនទាន់បើកសម្ភោធហាងផង ត្រូវបានជនសង្ស័យគាស់ហែកដំបូល ចូលលួចទូរស័ព្ទអស់ជាង៥០គ្រឿង សុទ្ធតែថ្មីទាំងអស់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះថ្មី មិនទាន់ដាក់យុីហោ តាមមហាវិថីឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធោសែនជ័យ ។
តាមការបំភ្លឺ ពីស្ត្រីឈ្មោះ ពៅ ម៉ាលី អាយុ៤៦ឆ្នាំ ជាម្ចាស់ហាង បានឲ្យដឹងថា ហាងទើបបើកការរៀបចំ ដាក់ឥវ៉ាន់ សម្ភារៈ ទូស័ព្ទ ថ្មីៗ ចូលក្នុងទូ បាន២ថ្ងៃ ដើម្បីត្រៀមរៀបចំបើកសម្ភោធលក់ នៅថ្ងៃខាងមុខ ។
សាក្សីបន្តថា ជារៀងរាល់ថ្ងៃពួកគាត់បាននាំគ្ នាសំរានខាងក្រោយលុះមកដល់ថ្ងៃកេី តហេតុខណះភ្ញាក់ពីដំណេក នៅបន្ទប់ផ្នែកខាងក្រោយ ចេញមកឃើញទ្វារបំហរ ដំបូលលើ ប្រហោងធ្លុង ចងខ្សែសំរ៉ូតចុះ លួចយកទូរស័ព្ទ ក្នុងទូរ សុទ្ធតែថ្មីៗ ក្នុងប្រអប់ សរុបចំនួនជាង៥០គ្រឿង ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ ច ចុះមកពិនិត្យមើលផ្ទាល់តែម្តង ។
ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅ ដល់ចំណុចកេីតហេតុសួរនាំនិងធ្វេី កំណត់ហេតុដេីម្បីងាយស្រួលតាមចា ប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្ បាប់៕សុខាសែនជ័យ