Smart Axiata ដាក់ចេញ Google Mobile Data Plan សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android 

ចែករំលែក៖

ភ្នំពេញ ៖​ អតិថិជនរបស់ក្រុមហ៊ុន Smart Axiata  ដែលកំពុងតែប្រើប្រាស់ប្រើប្រាស់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Google Android នៅពេលនេះ អាចទទួលបានភាពរីករាយទៅលើជម្រើសនៃគម្រោង និងកញ្ចប់កាន់តែងាយស្រួល ក្រោយពីក្រុមហ៊ុនដាក់ឲ្យប្រើប្រាស់កម្មវិធី Google Mobile Data គម្រោងទិន្នន័យចល័តរបស់ (Google)Smart គឺជាក្រុមហ៊ុនដំបូងគេរបស់ក្រុមហ៊ុន Axiata Group និងជាប្រតិបត្តិករទូរគមនាគមន៍ចល័តទី១ក្នុងប្រទេសកម្ពុជា ដែលដាក់ចេញប្រើប្រាស់សេវាមួយនេះ។  

តាមរយៈការប្រើប្រាស់គម្រោងទិន្នន័យចល័ត អតិថិជនអាចគ្រប់គ្រងគម្រោងទូរស័ព្ទចល័តរបស់ពួកគេ ទទួលការជូនដំណឹងដ៏មានប្រយោជន៍ ដូចជានៅពេលពួកគេត្រូវការធ្វើការផ្លាស់ប្ដូរផែនការទិន្នន័យរបស់ពួកគេ និង មើលក៏ដូចជាជាវការផ្តល់ជូនដែលទាក់ទងទៅនឹងការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេដោយមិនចាំបាច់ដំឡើងកម្មវិធីទេ។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារបស់ក្រុមហ៊ុន Smart បានពន្យល់ថា៖ ជាមួយនឹងកម្មវិធីថ្មីនេះ អតិថិជន នឹងអាចជ្រើសរើសគម្រោងបច្ចុប្បន្នរបស់ខ្លួន និងបន្ថែមកញ្ចប់ទិន្នន័យចល័តកាន់ថែមទៀតដោយគ្មានដែនកំណត់ នៅពេលដែលត្រូវការ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ Android ក៏អាចបង្ហាញព័ត៌មានសំខាន់ៗសម្រាប់អតិថិជនផងដែរ ដូចជា ទិន្នន័យដែលនៅសល់ និងសុពលភាពរបស់គម្រោងរបស់ប្រព័ន្ធស្មាត។លោក Stjepan បានបន្ថែមទៀតថា៖ ក្រុមហ៊ុន Smart តែងតែខិតខំព្យាយាមធ្វើសហប្រតិបត្តិការជាមួយនឹងដៃគូនានាដើម្បីផ្តល់ឲ្យអតិថិជនរបស់យើងនូវភាពសាមញ្ញបំផុត ងាយស្រួលបំផុត និងអត្ថប្រយោជន៍ដ៏ល្អបំផុត ទៅលើការប្រើប្រាស់ផលិតផល និងសេវារបស់យើង។

ជាមួយនឹងអត្ថប្រយោជន៍របស់កម្មវិធីគម្រោងទិន្នន័យចល័តរបស់ Google មួយនេះ អតិថិជន តែងតែអាចទទួលបាននូវតម្លាភាពពេញលេញ អំពីចំនួនសមតុល្យទិន្នន័យរបស់ខ្លួន និងរីករាយជាមួយនឹងសេវាទស្សនាភាពយន្តជាច្រើនរបស់យើងដូចជា iflix, Soyo និងសេវាស្តាប់តន្ត្រីកម្សាន្តរបស់យើងឈ្មោះថា Pleng by Smart។  យើងពិតជារីករាយណាស់ក្នុងក្លាយជាផ្នែកមួយនៃគំនិតច្នៃប្រឌិតថ្មីនេះ ដែលមានបំណងក្នុងការជួយឲ្យអតិថិជនទទួលបានជម្រើសគម្រោងដ៏ល្អបំផុតសម្រាប់តម្រូវការរបស់ពួកគាត់។

សេវា Google Mobile Data Plan អាចដំណើរការសម្រាប់ទូរស័ព្ទទាំងអស់ ដែលប្រើប្រាស់ប្រព័ន្ធ Android OS 4.4 ឬក៏ខ្ពស់ជាងនេះ ហើយសេវានេះ អនុញ្ញាតឲ្យមានជម្រើសជាច្រើនដូចជា ភាពងាយស្រួលក្នុងការទិញទិន្នន័យបន្ថែម ពេលទស្សនាវីដេអូ ដែល វានឹងផ្តល់ឲ្យអតិថិជននូវបទពិសោធកាន់តែល្អប្រសើរ»។ 

ការដាក់ឲ្យកម្មវិធី Google Mobile Data Plan ប្រើប្រាស់ជាផ្លូវការ ធ្វើឡើង ក្រោយពីការដាក់ឲ្យប្រើប្រាស់នូវសេវា Smart Wi-Fi Calling, eSIM និងសេវាបង់លុយដោយផ្ទាល់របស់ក្រុមហ៊ុនប្រតិបត្តិករចល័តឈានមុខគេមួយនេះ កាលពីឆ្នាំមុន។ ដើម្បីដាក់ឲ្យកម្មវិធីនេះដំណើរការក្នុងប្រព័ន្ធ Android របស់ខ្លួន អតិថិជនរបស់ ស្មាត ត្រូវតែចូលទៅកាន់ Settings –> Google –> Mobile Data Plan ជាការស្រេច៕ ដោយ វឌ្ឍនា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print