នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ចុះឆែកឆេរដល់លំនៅឋាន រកឃើញថ្នាំញៀន១០កញ្ចប់

ចែករំលែក៖

ខេត្តត្បួងឃ្មុំ ៖ រកស៊ីរបរផ្ទុយនឹងច្បាប់ក៏គង់តែសមត្ថកិច្ចដឹង គឺមិនអាចលាក់បាំងបានទេ!! ជាក់ ស្តែងកាលពីវេលាម៉ោង១២និង៥នាទី ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៩ម្សិលមិញនេះ កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ័រដ្ឋបាលទន្លេបិទនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះឆែកឆេរលំនៅឋានពលរដ្ឋដែលសង្ស័យថាម្ចាស់លួចលក់និងចែកចាយថ្នាំញៀន នៅចំណុចភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូង ឃ្មុំខេត្ត ត្បូងឃ្មុំ នៅពេលនោះកម្លាំង បានរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ ហើយត្រូវបានឃាត់ខ្លួនតែម្តង ដើម្បីចាត់ការតាមច្បាប់ ។

នគរបាលឲ្យដឹងថា ជនសង្ស័យ១នាក់់ឈ្មោះ រីម ប៉ាតគ្រី ហៅ អា ព្លី អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រែកតូច ឃុំ ទន្លេបិទ ស្រុកត្បូង ឃ្មុំ-ខេត្តត្បូងឃ្មុំ ។

ការចុះឆែកឆេរលំនៅឋានខាងលើនេះ តាមការឯកភាពពីលោក ឧត្តម សេនីយ៍ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីលោក ហាក់ សៀកលីម ព្រះរាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ។ នៅក្នុងលំនៅឋានកម្លាំងបានរកឃើញម្សៅក្រាមពណ៌ស សង្ស័យ ថ្នាំញៀនចំនួន១០កញ្ចប់ ។

បច្ចុប្បន្នជនសង្យ័យត្រូវបានបញ្ជូនមកអធិការដ្ឋាន ដើម្បីកសាងសំនុំរឿងតាមនិតិវិធី៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print