សមត្ថកិច្ចជំនាញការិយាល័យដែនជម្រក និងកងរាជអាវុធហត្ថឃាត់បានរថយន្ត២គ្រឿង ដុតបំផ្លាញចោល

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងជំនាញការិយាល័យដែនជម្រកសត្វព្រៃកែវសីមា និងកម្លាំងកងរាជអាវុធហត្ថស្រុក បានរុករកឃើញរថយន្តម៉ាកកាមរីហើម កែឆ្នៃចំនួន ០២ គ្រឿង ដែលជាមធ្យោបាយកែច្នៃសម្រាប់ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតយក​មកដុតបំផ្លាញចោល។

ការដុតបំផ្លាញចោលនេះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៩ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៩ (គីឡូចាស់) ក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពថារថយន្តនោះបំរុងដឹកឈើយកទៅលក់នៅប្រទេសវៀតណាមហើយម្ចាស់បានគេចខ្លួនបាត់ភ្លាមៗដែរមុនពេលសមត្ថកិច្ចចុះទៅដល់​។

ក្រោយពីបង្ក្រាបបានរថយន្តដែលជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតនោះនិងទទួលបានបទបញ្ជាពីប្រធានគណៈកម្មការថ្នាក់ជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ កម្លាំង បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុក និងជំនាញ បានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ៕ ដោយ​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print