នគរបាលប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំ បន្តការងារបង្ក្រាប ឃាត់ជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនបាន១០កញ្ចប់ (ធំ១)

ចែករំលែក៖

ខេត្តត្បួងឃ្មុំ ៖ ដោយមានការឯកភាពពីលោក ឧត្តម សេនីយ៍ ស្នងការ និងមានការសម្របសម្រួលពីលោក ផេត ខេមរា ព្រះរាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល​សេដា នៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានបន្តបើកកិច្ចប្រតិបត្តិការបង្ក្រាប​គ្រឿងញៀនឃាត់ជនសង្ស័យបាន៣នាក់ ដកហូតថ្នាំញៀនចំនួន១០កញ្ចប់ ។

មន្ត្រីនគរបាលឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះធ្វើឡើង វេលាម៉ោង១៦និង២៥នាទី នៅចំណុចគីឡូ ម៉ែត្រ​លេខ១១ស្ថិតនៅភូមិវាលតូច ឃុំសេដាស្រុកតំបែរខេត្តត្បូងឃ្មុំ ។ នគរបាលថា ផ្តើមដំបូងកម្លាំងបានឃាត់ជនសង្ស័យឈ្មោះ សា ការីម អាយុ៣១ឆ្នាំ ជាតិខ្មែរ ឥស្លាមរស់នៅភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូង ។

នគរបាលឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងបានសុំគោលការពីលោកស្នងការ និងមានការសម្របសម្រួលពីលោក ផេត ខេមរា ព្រះរាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកកិច្ចសហប្រតិបត្តិការបន្តស្វែងរកជនសង្ស័យ ។ លុះដល់ម៉ោង១៣និង១៧នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួជនសង្ស័យ២នាក់បន្ថែមទៀត នៅចំណុចភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទី១-ឈ្មោះសែន សាហ្វី​យ៉ាន ភេទប្រុស អាយុ២៥ឆ្នាំជាតិខ្មែរឥស្លាម ទី២-ឈ្មោះម៉ូសា តើត ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិ ឃុំខាងលើជាមួយគ្នា ដកហូតថ្នាំញៀនចំនួន៥កញ្ចប់ (ធំ០១កញ្ចប់តូច ០៤កញ្ចប់)​  និងថ្នាំគ្រាប់​ពណ៌ផ្កាឈូកចំនួន៥គ្រាប់ថែមទៀត ។

បច្ចុប្បន្នជនសង្យ័យត្រូវបានបញ្ជូនមកអធិ ការដ្ឋាន ដើម្បីកសាងសំនុំរឿងតាមនិតិវិធី ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print