ចិនចាប់ផ្តើមដំណើរការសាកល្បងនាវាផ្ទុកយន្តហោះថ្មី

ចែករំលែក៖

ចិនជាប្រទេសមហាអំណាចយោធា នៅក្នុងតំបន់ ដោយមានកម្លាំងទាហានជើងទឹកខ្លាំងជាងគេបំផុត បន្ទាប់ពីអាមេរិក ។ នៅពេលនេះ ចិនក៏បានចាប់ផ្តើមដំណើរការសាកល្បង នាវាផ្ទុកយន្តហោះប្រភេទថ្មីរបស់ខ្លួន ដែលទើបតែផលិតរួច ។

នៅថ្ងៃទី​១ ខែសីហានេះ​ នាវាផ្ទុកយន្តហោះ ផលិតតាមបច្ចេកវិទ្យារបស់ចិន នឹង សាកល្បង ក្នុងរយៈពេល​៤ ថ្ងៃ។ មន្ត្រីយោធាចិន បានប្រកាសថា នាវាផ្ទុកយន្តហោះ​​ Type 001A នេះ​ នឹងដាក់ឲ្យប្រើប្រាស់ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ទីភ្នាក់ងារសុវត្ថិភាពនាវាចរណ៍ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រ ដោយបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការសាកល្បងនាវាផ្ទុកយន្តហោះ និងធ្វើឡើង នៅ លើតំបន់សមុទ្រលឿង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចន្ទ សប្តាហ៍ក្រោយ។ ជាមួយគ្នានេះដែរ មន្រ្ដីខាងលើ ក៏បានស្នើឲ្យទូកផ្សេងទៀត កុំចូលទៅក្នុងដែនសមុទ្រ ដែលនាវាផ្ទុកយន្ដហោះនោះ ធ្វើនាវាចរ ។

លោក​ Song Zhongqing អ្នកឯកទេសយោធា នៅកោះហុងកុង បានបញ្ជាក់ថា​ នាវាផ្ទុកយន្តហោះថ្មីនេះ នឹងចូលរួម នៅក្នុងប្រតិបត្តិការសាកល្បងជាមួយកម្លាំងទាហានជើងទឹកចិន នៅខែក្រោយ។  លោកបានបន្តទៀតថា ការបើកសាល្បងរបស់នាវាផ្ទុកយន្តហោះ​ Type 001A  មានល្បឿនលឿនជាងនាវាផ្ទុកយន្តហោះ​ Liaoning ដែលទិញមកពីប្រទេសអ៊ុយក្រែន  ដោយបានសាកល្បង រហូតដល់ទៅ​១០លើក មុនពេល ដាក់ឲ្យម្លាំងទាហានជើងទឹកចិនប្រើប្រាស់។

លោក​ Song Zhongqing ​បានប្រកាសថា ចិនទទួលបានបទពិសោធ និងបច្ចេកទេសជាច្រើនជាមួយនាវាផ្ទុកយន្តហោះ Liaoning នៅក្នុងការផលិតនាវផ្ទុកយន្តហោះ​ Type 001A ។ ការបើកសាកល្បងនាវាផ្ទុកយន្ដ ហោះ នាពេលនេះ ធ្វើឡើង ដោយមន្ត្រីជំនាញរបស់​កម្លាំងទាហានជើងទឹក មិនមែនក្រុមវិស្វករផលិតនាវានោះឡើយ ៕  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print