គីម ជុងអ៊ុនប្រាប់ថា ការសាកល្បងកន្លងមកជាប្រព័ន្ធរ៉ុក្កែតថ្មី មិនមែនមីស៊ីលទេ

ចែករំលែក៖

នៅព្រឹកថ្ងៃទី១ ខែសីហានេះ មេដឹកនាំកូរ៉េខាងជើងបានប្រកាសថា ប្រទេសនេះទើបតែបានសាកល្បង រ៉ុក្កែត​ថ្មី មិនមែនកាំជ្រួចមីស៊ីលនោះឡើយ​ ។ ការប្រកាសខាងលើគឺផ្ទុយទាំងស្រុង ទៅនឹងអ្វីដែលភាគីកូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាអាមេរិកបានប្រកាស​ ។

ការបាញ់សាកល្បងកាលពីថ្ងៃទី៣១ ខែកក្កដា ក្រោមការត្រួតពិនិត្យ របស់មេដឹកនាំគីមជុងអ៊ុន គឺជាប្រព័ន្ធ រ៉ុក្កែតតែប៉ុណ្ណោះ ហើយប្រព័ន្ធរ៉ុក្កែតទាំងបានប្រព័ន្ធបញ្ជារគោលដៅបាន​ ។

នៅក្នុងការបាញ់កាលពីថ្ងៃទី​៣១ខែសីហានោះ ប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះមានអាមេរិក​ ជប៉ុន កូរ៉េខាងត្បូង​​បានប្រតិកម្មក្រោយកូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីល នៅថ្ងៃទី​៣១ ខែកក្កដា ។

សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង់សម្តី​អគ្គមេបញ្ជាការ កងទ័ពកូរ៉េខាងត្បូង ​ JCS ​បឆានបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់មីស៊ីល​ពីរគ្រាប់រយៈចម្ងាយខ្លី នៅឆ្នេរសមុទ្រ ភាគខាងកើតប្រទេសនេះ នាព្រឹកថ្ងៃទី​៣១ខែកក្កដា​។ សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា «មីស៊ីលពីរគ្រាប់បាញ់ចេញនៅវេលាម៉ោង ៥និង០៦នាទី​ និងមួយគ្រាប់ទៀតបាញ់នៅ ម៉ោង​៥និង​២៧នាទី​​ ដោយបាញ់ចេញពីតំបន់​ Kalma​ជិតទីក្រុង កំពង់ផែWonsan ​។

មេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា មីស៊ីលរយៈចម្ងាយខ្លី​ខាងលើរបស់កូរ៉េខាងជើង ហោះហើរបានប្រមាណ​២៥០គីឡូម៉ែត្រ ហើយធ្លាក់ចូលសមុទ្រ​។

ចំពោះការបាញ់មីស៊ីលខាងលើ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង​ Kang Kyung Wha ​ប្រកាសថា ការបាញ់      មិស៊ីលរបស់កូរ៉េខាងជើង គឺមិនអាច​ជួយអ្វីដល់កូរ៉េខាងជើងបាននោះឡើយ​ ក្នុងនោះមានទាំងកិច្ចពិភាក្សាស្តីពី​ការរំសាយអាវុធបរមាណូ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា​ អាមេរិកទទួលបានព័ត៌មានពីការបាញ់មីស៊ីលខាងលើ​របស់កូរ៉េខាងជើង ហើយបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់​សកម្មភាពខាងលើ។​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Mike Pompeo ​បាននិយាយថា​ លោកសង្ឃឹមថា នឹងបន្តពិភាក្សាជាមួយកូរ៉េស្តីពីការរំសាយអាវុធបរមាណូក្នុងពេលឆាប់ៗនេះ។

ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនវិញ​បានកោះប្រជុំជាបន្ទាន់ ដើម្បីបញ្ជាក់ថា​មីស៊ីលដែលកូរ៉េខាងជើង បានបាញ់សាកល្បងនោះជាប្រភេទណា ។ មីស៊ីលកូរ៉េខាងជើង បានហោះឆ្លងកាត់ឬចូលក្នុងដែនសមុទ្រជប៉ុននោះឡើយ​ ៕ ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print