នាយឧត្តម សេនីយ៍ នាង ផាត ធានាមិនឱ្យមានបដិវត្តពណ៌កេីតឡេីងជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ

ចែករំលែក៖

ភ្នំពេញៈ ចំពោះសភាពការណ៍នយោបាយ ក្នុងខែកក្តដាកន្លង មកមានការកេីនកំដៅ ប៉ុន្តែក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិតនិងបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្តេចតេជោ សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា ធ្វេីឱយកំដៅបានថមថយផងដែរ ។

នេះជាការលេីកឡេីងក្នុងកិច្ចប្រជំុឆ្លងសេចក្តីព្រាងរបាយការណ៍ បូកសរុបការងារខែកក្តដា និងទិសដៅអនុវត្តខែ សីហា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិ ក្រោមវត្តមាន នាយឧត្តម សេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួួងការពារជាតិប្រព្រឹត្តទៅ កាលពីថ្ងៃ ព្រហស្បតិ៍ ០១ កេីត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ នាសាលប្រជំុក្រសួងការពារជាតិ ។

ឧត្តមសេនីយ៍ឯក ចាន់ សារាង អគ្គលេខាធិការរង នៃអគ្គលេខា ធិការដ្ឋាន ក្រសួងការពារជាតិ និងជានាយក នាយក ដ្ឋានសរុបអានរបាយការណ៍ បូកសរុបការងារខែកក្តដា និងទិសដៅអនុវត្តខែ សីហា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិរួមមាន:

– បន្តពង្រឹងការអនុវត្តច្បាប់ លក្ខន្តិកៈទូទៅចំពោះកងយោធ ពលខេមរភូមិន្ទ (ខ.ភ.ម) និងអនុក្រិត្យ ស្តីពីបទវិន័យទូទៅសម្រាប់ (ខ.ភ.ម) រួមទាំងអភិក្រម ៥ ចំណុចរបស់សម្តេចតេ ជោ ឆ្លុះកព្ចាក់ ងូតទឹក ដុះក្អែល ព្យា បាលនិងវះកាត់ និងបាវច នាlពីរគឺៈ កែទម្រង់ខាងក្នុង បង្កេីនមិត្តខាងក្រៅក្នុងស្មារតីឯក រាជ្យ ដេីម្បីប្រសិទ្ធភាព ការងារលេីគ្រប់វិស័យ ព្រមទាំងអនុ សា សន៍១០ ចំណុច:

(១-ការពារអធិបតេយ្យជាតិ

២-រក្សាសន្តិ ភាព ស្ថិរភាពនយោបាយ

៣- ប្រឆាំ ងភេរវកម្មគ្រប់ទម្រង់និងបដិវត្តពណ៌

៤-ជួយប្រជាពលរដ្ឋជួបការលំបាក

៥-ការពារថែ រក្សាព្រៃឈេី

៦-គាំទ្រការប្រមូលថវិកាជាតិ

៧-ពង្រឹងវិន័យកង ទ័ព បង្កេីនសមត្ថភាពគ្រប់ផ្នែក

៨-ថែ ទាំអាវុធគ្រប់ប្រភេទឱយបានល្អ

៩-យកចិត្តទុក ដាក់ដល់ជីវ ភាពកងទ័ពពិសេសតំបន់ដាច់ស្រយាល

១០-ដេីរតួនាទីជាអ្នកការ ទូតក្នុងការទំនាក់ទំនងជាមួយប្រទេសជិតខាង និងអន្តរជាតិ ។ ព្រមទាំងធានាមិនឱយមានបដិវត្តពណ៌កេីតមានជាដាច់ខាតក្នុងព្រះរាជាណាចក្រ កម្ពុ ជា ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print