ចិនបញ្ជាក់ថា ការហ្វឹកហាត់ប៉ូលិសជិត​២០ម៉ឺនាក់ គឺសម្រាប់ការពារទិវាឯករាជ្យ មិនសំដៅហុងកុងឡើយ

ចែករំលែក៖

ក្រោយពេលមានព័ត៌មានផ្សាយថា ចិនបានត្រៀមលក្ខណបញ្ចូនកម្លាំង ទាហាននិងប៉ូលិស ទៅកាន់កោះ​ហុងនោះមន្ត្រីជាន់ខ្ពស់ចិនបានប្រកាសថា ចិនមិនបញ្ជូនទាហាន ឬប៉ូលិសទៅហុងឡើយបើគ្មានសំណើពី ថ្នាក់ដឹកនាំកោះហុងកុង​ ។

ការបារម្ភខាងលើកើតឡើងក្នុងពេលដែល កម្លាំងប៉ូលិសចិន រហូតដល់ទៅ​១៩ម៉ឺននាក់ បានហ្វឹកហាត់នៅខេត្តក្វាងទុង​​ ជិតកោះហុងកោះ​ ត្រូវបានគេចាត់ទុកថា នេះជាការត្រៀមលក្ខណៈទៅចូលរួម ទប់ស្កាត់រាល់ការធ្វើបាតុកម្ម បង្កឲ្យមានអសន្តិសុខ នៅក្នុងកោះហុងកុង ។ កន្លងមក ​រដ្ឋាភិបាលទីក្រុងប៉កាំង បានប្រកាសថា បើហុងកុងស្នើ ចិននឹងបញ្ជូនកម្លាំងប៉ូលិស និងទាហានទៅជួយរក្សាសន្តិសុខទប់ស្កាត់បាតុកម្មហិង្សា​។

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា​ ប៉ូលិសចិន ជាង​១៩ម៉ឺននាក់ បានចូលរួមការហ្វឹកហាត់ នៅខេត្តក្វាងទុង គឺដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ ក្នុងឱកាសខួបគម្រប់​៧០ នៃទិវាឯករាជ្យចិន។ នេះ មិន​មែន បញ្ជូនទៅកាន់កោះហុងកុង ដូចការសង្ស័យនោះឡើយ។ ការហ្វឹកហាត់នវ មានការចូលរួមពីកងរថពាសដែក និងឧទ្ធម្ភាគចក្រផងដែរ។

មនុស្សជាច្រើន បានបញ្ជាក់ថា នេះជាសកម្មភាពខុសប្រក្រតី​​ ហើយពីមុនមក ចិនមិនដែលហ្វឹកហាត់ នៅខេត្តជិតកោះហុងកុងនោះឡើយ ដោយតែងតែធ្វើឡើងនៅទីក្រុងប៉េកាំង ។ ចំណុចទាំងនោះហើយ​ ទើបបង្កឲ្យមានការសង្ស័យថា ចិនត្រៀមជ្រៀតជ្រែកចូលកោះហុងកុង ដើម្បី​បំបែកហ្វូងបាតុករ ដែលបានអូសបន្លាយ អស់រយៈពេលជាច្រើនខែកន្លងមក​។

ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលរាល់ការចោទប្រកាន់ ពាក់ព័ន្ធទៅនឹងការត្រៀមលក្ខណៈ បញ្ជូនកម្លាំងប៉ូលិស និងទាហាន ទៅកាន់កោះហុងកុង។ ស្ថានភាពនៅកោះហុងកុង នាពេលនេះ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ន ដែលត្រូវការទាហាន និងប៉ូលិសចិន ចូលរួមជួយធ្វើអន្ដរាគមន៍នោះឡើយ​។

ពាក់ព័ន្ធបាតុកម្មនៅហុងកុង​វិញ កាលពីថ្ងៃទី​៣១ ខែកក្កដា ហុងកុងបានបញ្ជូន បាតុករ​២៣នាក់ឡើងទៅកាន់តុលាការ ដោយចោទប្រកាន់ពីបទបង្កឲ្យមានអំពើហិង្សានៅក្នុងការធ្វើបាតុកម្ម។ ជាមួយគ្នានេះបាតុកម្មនៅកោះហុងកុងនៅតែបន្តកើតឡើង ។

 នៅពេលនេះក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខតុលាការ ក្នុងតំបន់​ Sai Wan Ho នាព្រឹកថ្ងៃទី​៣១ ខែកក្កដា​នេះ បើទោះបីមានភ្លៀងធ្លាក់ខ្លាំងក្តី​​ ក្រុមបាតុករបានស្រែកនៅពាក្យ ស្លោកថា «ទាមទាហុងកុងមកវិញ​ និង បដិវត្តន៍ នៃសម័យកាលទំនើបរបស់យើង»។

កាលពីយប់ថ្ងៃទី​៣០ខែកក្កដា ប៉ូលិសហុងកុង បានប្រកាសថា បានចោទប្រកាន់ទោស បាតុករ​៤៤នាក់​ ពីសកម្មភាពបង្កចលាចល​ និងម្នាក់ទៀតចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ ។​បាតុករ​៤៩នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានបុរស​៣២នាក់ និងស្ត្រី​១៧នាក់ មានអាយុចាប់ពី​១៦-៤១ឆ្នាំ​។ប៉ូលិសហុងកុងបានប្រកាសថា នឹងបើកការស្រាវជ្រាវ ហើយអាចនឹងចាប់បាតុករជាបន្តទៀត ប្រសិនើប បង្កឲ្យមានអំពើហឹង្សា ។

នៅមុនស្នងការប៉ូលិស​តំបន់ Kwai Chung  បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា​ ដោយខ្លះបានគប់ ស៊ុតចូលទៅទីស្នាក់ការប៉ូលិស​​ ។ ជាមួយគ្នានោះដែរ ប៉ូលិសក៏បាន​បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print