ភ្នំពេញ ៖ នៅវេលារំលងអាធ្រាត្រ គេឭសូរ សំឡេងបុរសម្នាក់បានស្រែកទួញសោក បោកខ្លួននៅមុខហាង« ម៉ាស្សាកោសជប់៥៩»បានបង្កការភ្ញាក់ផ្អើលដល់មនុស្សម្នានៅម្តុំនោះ រហូតសមត្ថកិច្ច។ ការយំបោកខ្លួនបុរសនេះអះអាងថា បានមកឃេីញប្រពន្ធរបស់ខ្លួនកំពុងឡេីងឋានសួគ៌ជាមួយភ្ញៀវដែលមករកសេវាម៉ាស្សា ។
ទីតាំងហាងម៉ាស្សាយីហោ « ម៉ាស្សាកោសជប់៥៩» នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ ។
បុរសខូចចិត្តស្នេហារខាងលេីនេះបានរៀប រាប់ប្រាប់សមត្ថកិច្ចថា គាត់ឈ្មោះ អុល ពេជ្រ អាយុ២៨ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមាន ជ័យ និងប្រពន្ធឈ្មោះ ស្រី និច អាយុ២៣ឆ្នាំ មុខរបរបម្រើសេវាម៉ាស្សាកោសជប់ នៅ ទីតាំងកេីតហេតុនេះ ។ អ្នកទាំងពីរនាក់មាន កូនពីរនាក់នៅក្នុងបន្ទុក កូនបងអាយុ៤ឆ្នាំ និងកូនប្អូនទើបតែអាយុបានបួនខែប៉ុណ្ណោះ ។
តាមការរៀបរបស់ប្តីអោយដឹងបន្តថា ដោយ សារជីវភាពខ្វះខាត ប្រពន្ធបានសុំមកធ្វេីជានារីម៉ាស្សាកោសជប់ ដេីម្បីរកកម្រៃបន្ថែមចិញ្ចឹមគ្រួសារ ចំណែករូបគាត់រត់កង់បី ។ គាត់បន្តថា នៅមុនពេលកេីតហេតុ រូបគាត់បានមកពីរត់កង់បី ហេីយបានចូលមកទីតាំងម៉ាស្សា ដែលជាកន្លែងប្រពន្ធធ្វេីការដេីម្បីយកលុយឲ្យប្រពន្ធទុក នៅពេលមកដល់មិនឃេីញ នៅជាន់ក្រោម ទេីបគាត់ឡេីងទៅបន្ទប់ជាន់ទី២ បើកបង្អួចមើលភ្លាម ស្រាប់តែឃើញប្រពន្ធកំពុងតែឡើងឋានសួគ៌ជាមួយភ្ញៀវ ធ្វេីអោយព្រលឹងគាត់ហោះចេញពីខ្លួនអស់ ព្រោះតែនឹកស្មានមិននដល់ ។
បញ្ហានេះ ក្រោមការសួរនាំ និងមានការសម្របសម្រួលពីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ ទីបំផុតបុរសជាប្តី មិនបានប្តឹងផ្តល់ប្រពន្ធនោះទេ គ្រាន់តែចង់ឲ្យប្រពន្ធឈប់ធ្វើបែបនេះតទៅទៀត៕ ដោយ ៖ ជាយក្រុង