មិនដឹងគំនុំពីម្កាល!! កំពុងដេកសុខៗស្រាប់តែ ជនសង្ស័យយកកាំបិតកាប់ប្រហារ បួសពេញខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់បានរងរបួសពេញខ្លួន ដោយសារជនសង្ស័យម្នាក់ យកកាំបិតប៉័ងតោមកកាប់ប្រហា​រ  ខណៈខ្លួនកំពុងដេក កាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩  នៅភូមិថ្មគោល២សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ជី គារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ចំណែលជនរងគ្រោះឈ្មោះ ហ៊ាង រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅសព្វថ្ងៃ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ស្លាកស្នាម៖ របួសកាប់ត្រូវកញ្ចឹងខាងក្រោយដេរ៤ថ្នេរ , កាប់ត្រូវស្មាខាងឆ្វេងដេរ៤ថ្នេរ, និងរបួសបាតដៃ ខ្នងដៃ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនងគ្រោះកំពុងដេកនៅតូបលក់ដូរមួយកន្លែងមួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យបានដេីរមកកាន់កាំបិតប៉័ងតោចំនួន២ដេីមមកកាប់ប្រហាបណ្តាលអោយរងរបួសពេញខ្លួនដោយមិនដឹងមូលហេតុភ្លាមនោះជនសង្ស័យបានយកកាំបិតបោះចោលបាត់​ ។ បន្ទាប់មកកម្លាំងនគរបាលបានចុះទៅដល់ភ្លាមៗនិងធ្វេីការឃាត់ជនសង្ស័យយកទៅធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី ៕  សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print