ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសពេញខ្លួ ន ដោយសារជនសង្ស័យម្នាក់ យកកាំបិតប៉័ងតោមកកាប់ប្រហារ ខណៈខ្លួនកំពុងដេក កាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅភូមិថ្មគោល២សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ជី គារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ចំណែលជនរងគ្រោះឈ្មោះ ហ៊ាង រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅសព្វថ្ងៃ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ស្លាកស្នាម៖ របួសកាប់ត្រូវកញ្ចឹងខាងក្រោយដេ រ៤ថ្នេរ , កាប់ត្រូវស្មាខាងឆ្វេងដេរ៤ថ្នេ រ, និងរបួសបាតដៃ ខ្នងដៃ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនងគ្រោះ កំពុងដេកនៅតូបលក់ដូរមួយកន្លែងមួ យសន្ទុះក្រោយមកស្រាប់តែមានជនសង្ ស័យបានដេីរមកកាន់កាំបិតប៉័ងតោចំ នួន២ដេីមមកកាប់ប្រហាបណ្តាលអោ យរងរបួសពេញខ្លួនដោយមិនដឹងមូលហេ តុភ្លាមនោះជនសង្ស័យបានយកកាំបិ តបោះចោលបាត់ ។ បន្ទាប់មកកម្លាំងនគរបាលបានចុះទៅ ដល់ភ្លាមៗនិងធ្វេីការឃាត់ជនសង្ ស័យយកទៅធ្វេីការសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅទី២។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិ វិធី ៕ សុខាសែនជ័យ