ខេត្ដកំពង់ឆ្នាំង៖ ស្ដ្រីម្នាក់បាន សម្រេចចិត្ដលេបថ្នាំងុយដេកប៉ងសម្លាប់ខ្លួនតែមិនបានសម្រេចត្រូវបានប្រជា ពលរដ្ឋប្រទះឃើញសន្លប់ស្ដូកស្ដឹងនៅ ចម្ងាយជាង១០០ម៉ែត្រពីប៉ុស្ដិ៍រដ្ឋបាល កំពង់ឆ្នាំងក៏រាយការណ៍ប្រាប់សមត្ថកិច្ច ជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ។
ហេតុការណ៏នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិទួលក្រឡាញ់ សង្កាត់-ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឱ្យដឹងថា ស្ដ្រីរូប នេះមានឈ្មោះ ចូវ ណាវ៉ុន អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិស្រែព្រីង សង្កាត់-ក្រុង-ខេត្ដកំពង់ឆ្នាំង។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ស្ដ្រីរូបនេះបានសន្លប់ស្ដូកស្ដឹងដែលនៅក្នុងដៃមានកាន់សំបកថ្នាំដែលជាថ្នាំ ងងុយដេកចំនួន២បន្ទះស្មើនឹង៨គ្រាប់។
តាមប្រភពបានឱ្យដឹងថា ស្ដ្រីរូប នេះមានវិបត្ដិផ្លូវចិត្ដក្រោយពីដឹងថា កូនរបស់ខ្លួនបានលក់ដីនិងផ្ទះ ហើយ ដោយសារតែខ្វល់ចិត្ដខ្លាចអត់ផ្ទះនៅស្ដ្រីរូបនេះបានលេបថ្នាំប៉ងសម្លាប់ខ្លួនតែ មិនបានសម្រេចគឺគ្រាន់តែដួលសន្លប់ នៅក្បែរប៉ុស្ដិ៍រដ្ឋបាលកំពង់ឆ្នាំងប៉ុណ្ណោះ។ ក្រោយពីឃើញដូចនេះសមត្ថកិច្ចបាន ហៅកូនចៅមកជួយរួចដឹកយកទៅមន្ទីរ ពេទ្យខេត្ដកំពង់ឆ្នាំងដើម្បីសង្គ្រោះផងដែរ ៕
ដោយ៖ ចន្ថា