​ប្រទះ​ឃើញ​ឆ្អឹង​ស្ដ្រី​ម្នាក់​ស្លាប់​ក្នុង​ដី​ ព្រៃ​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រហែល​ជាង​៥​ខែ​មក​ហើយ

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ សាកសព​ស្ដ្រី​ ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ឡើង​ក្រៀម​ទៅ​ហើយ​នៅ​ក្នុង​ព្រៃ​ដី​ទំនេរ​មួយ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២​ សង្កាត់​-​ក្រុង​ប៉ោយ​ ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ កាលពី​រសៀល​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ២០១៥​ ។​

abc (1)

​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ សព​ស្ដ្រី​ រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ដសញ្ញាណ​នោះ​ទេ​ ប៉ុន្ដែ​គ្រូពេទ្យ​និយាយ​ថា​ស្ដ្រី​រង​ គ្រោះ​មាន​វ័យ​ចាប់ពី​៣៥​ឆ្នាំ​ចុះ​ ។​

​មន្ដ្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឱ្យ​ដឹង​ ទៀត​ថា​ សព​ស្ដ្រី​ខាងលើ​ត្រូវ​បាន​ក្មេង​ ប្រុស​ម្នាក់​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ខណៈ​ដែល​ក្មេង​ ប្រុស​រូប​នេះ​ទៅ​បត់ជើង​ហើយ​ក៏​រាយ​ ការណ៍​ឱ្យ​សមត្ថកិច្ច​ ។​ សព​ត្រូវ​បាន​ សមត្ថកិច្ច​យក​មក​តម្កល់​ក្នុង​បរិវេណ​ វត្ដ​បា​លិ​លេ​យ្យ​ ក្នុងភូមិ​ក្បាលស្ពាន​២​ សង្កាត់​ប៉ោយ​ប៉ែ​ត​ដើម្បី​ធ្វើ​កោសល្យ​ វិច័យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ធ្នូ​ ។​

​តាម​ក្រុម​គ្រូពេទ្យ​និយាយ​ថា​ សព​ ជន​រង​គ្រោះជា​មនុស្ស​ស្រី​មាន​អាយុ​ ចាប់ពី​៣៥​ឆ្នាំ​ចុះ​មាន​សក់​ពណ៌​ទង់ដែង​ ប្រវែង​១៥​សង់ទីម៉ែត្រ​អាច​ស្លាប់​ប្រហែលជា​ជាង​៥​ខែ​មក​ហើយដោយ​ស្ដ្រី​រង​គ្រោះ​ គ្មាន​សំ​ម្លៀ​ក​បំពាក់​ជាប់​ខ្លួន​ទេ​ ។​ មន្ដ្រី​ នគរបាល​បញ្ជាក់​ថា​ ក្រោយ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​រួច​សព​នេះ​នឹង​កប់​ទុកជា​បណ្ដោះអាសន្ន​នៅ​វត្ដ​ខាងលើ​ ដើម្បី​រង់ចាំ​ក្រែង​សាច់ញាតិ​ណា​មាន​ បាត់​សមាជិក​ ។​

​នៅ​កន្លែង​ប្រទះ​ឃើញ​សាកសព​ស្ដ្រី​ រង​គ្រោះ​គេ​បាន​សន្និដ្ឋាន​ដែរ​ថា​ ស្ដ្រី​រង​ គ្រោះ​អាច​ត្រូវ​គេ​រំលោភ​រួច​សម្លាប់​ ចោល​ទើប​អាក្រាត​កាយ​បែប​នេះ​ និង​ខ្លះ​ ទៀត​បាន​សន្និដ្ឋាន​ថា​ ស្ដ្រី​រង​គ្រោះ​ ក្រោយ​ពី​រំលោភ​សម្លាប់​ឱ្យ​ស្លាប់​ហើយ​ នោះ​ជន​ដៃដល់​បាន​ដុត​សាកសព​ស្ដ្រី​រង​ គ្រោះ​បំណង​បំបិទ​ភស្ដុ​តាង​ថែម​ទៀត​ ព្រោះ​សាកសព​ស្ដ្រី​រង​គ្រោះ​មើលទៅ​ ដូច​ជា​មាន​ស្នាម​ឆេះ​ភ្លើង​ ៕​

abc

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print