ខេត្ដព្រះសីហនុ៖ នគរបាលក្រុងព្រះ សីហនុបានចាប់ខ្លួនមុខសញ្ញាប្រើប្រាស់ គ្រឿងញៀនម្នាក់បញ្ជូនទៅតុលាការ។ ជនជាមុខសញ្ញាជក់ថ្នាំញៀននេះត្រូវ បានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង២២និង៣០នាទី នៅចំណុចក្រុមទី១៤ ភូមិ១ សង្កាត់លេខ ៣ ក្រុង-ខេត្ដព្រះសីហនុ ។
នគរបាលក្រុងព្រះសីហនុឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ឡុង រតនា ហៅរក្ស័ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសន្ដិសុខឯកជនក្រុមហ៊ុន ស៊ី.ជី.អេស មានទីលំនៅក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ ។
នគរបាលបានបញ្ជាក់ថា ជាមួយការ ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូត បានម្សៅក្រាមពណ៌សថ្លា៣កញ្ចប់តូច, កាំបិតចុងស្រួច២ និងដំបងដែក១ផង ដែរ ។
តាមចម្លើយជនសង្ស័យបានឱ្យដឹងថា នៅថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនរូបគេ បានដើរទៅមុខផ្ទះសំណាក់អូរគីនណាវ៉ា ដើម្បីរកម៉ូតូឌុបឱ្យជួយទិញគ្រឿងញៀន។ ពេលនោះរកម៉ូតូឌុបមិនបាន រូបគេក៏ ដើរទៅក្រោយអូរគីនណាវ៉ាដើម្បីរកទិញ គ្រឿងញៀនដោយខ្លួនឯង ហើយពេលដើរ ទៅដល់ក្រោយផ្ទះសំណាក់ក៏ជួបនឹងក្មេង ជំទង់ម្នាក់ដែលមិនស្គាល់ឈ្មោះ ក៏បាន ទិញថ្នាំញៀន(ម៉ាទឹកកក)ពីក្មេងជំទង់ ម្នាក់នោះចំនួន៣កញ្ចប់តូច ក្នុង១កញ្ចប់ តម្លៃ៤ម៉ឺនរៀល ដើម្បីជក់ ក៏ត្រូវសមត្ថ កិច្ចចាប់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យជាមុខសញ្ញាជក់ ថ្នាំញៀនជាក់ស្ដែងខាងលើនេះ នៅព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចបាន បញ្ជូនពីស្នងការដ្ឋាននគរបាលខេត្ដព្រះ សីហនុទៅកាន់សាលាដំបូងខេត្ដដើម្បី ចោទប្រកាន់និងចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ឆ្លាមសមុទ្រ