អគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន នឹងត្រូវសម្ពោធថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ និងស្របពេលប្រារព្ធខួបលើកទី៥២ឆ្នាំ នៃការបង្កើតអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា​ចក្រកម្ពុជា នឹងអញ្ជើញទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៨ ខែ​សីហា ឆ្នាំ២០១៩ ដើម្បីចូលរួមជាមួយរដ្ឋមន្ត្រីការបរទេស និងអ្នកតំណាងផ្សេងទៀតរបស់ប្រទេស សមាជិកអាស៊ាន ក្នុងពិធីសម្ពោធជាផ្លូវការនូវអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន ។ ដំណើររ​បស់លោកទៅកាន់ក្រុងហ្សាការតា តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូទី (Retino Marsudl) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី  ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសឲ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ ។

ពិធីសម្ពោធអគារថ្មីលេខាធិការដ្ឋានអាស៊ាននេះ ប្រព្រឹត្តទៅចំខួបលើកទី៥២ឆ្នាំ នៃការបង្កើតអាស៊ាន។ លើសពីនេះ ក៏នឹងមានរៀបចំការតម្លើងប្រអប់ពេលវេលា ដើម្បីរក្សាទុកនូវសារលិខិតរបស់បណ្តាថ្នាក់ដឹកនាំអាស៊ាន ដែលរៀបរាប់ពីក្តីសង្ឃឹមនិងការរំពឹងទុកមកលើអាស៊ាន នៅចំពេលខួបលើកទី៧៥ឆ្នាំនៃការបង្កើតអាស៊ាន នៅឆ្នាំ២០៤២ខាងមុខផងដែរ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា ការសម្ពោធអគារលេខាធិការដ្ឋានអាស៊ានថ្មីនេះ បង្ហាញឲ្យឃើញនូវតួនាទីកាន់តែកើនឡើងរបស់លេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកំពុងវិវត្ត ក្នុងសកលលោក និងក្នុងតំបន់ ក៏ដូចជាក្នុងការកសាងសហគមន៍អាស៊ាន ដែលមានសសរស្តម្ភបីគឺ ៖ សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ដោយ ៖ ជាយក្រុង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print