បុរសម្នាក់រស់នៅក្នុងខេត្ដ shangdong ប្រទេសចិនបានដឹកប្រាក់សុទ្ធ រហូតដល់ទៅ៤សែនយ័នស្មើនឹង៦៣,៥០០ ដុល្លារអាមេរិកសុទ្ធតែក្រដាសប្រាក់រាយទៅទិញផ្ទះ ។
សារព័ត៌មាន China news បាន ផ្សាយថាកាលពីសបា្ដហ៍កន្លងមកក្រុមហ៊ុនអចលនទ្រព្យនៅទីក្រុង Rizhao ទទួលទូរស័ព្ទពីអតិថជនថាចង់ទិញផ្ទះដែល មានតម្លៃ៤សែនយ័ន ប៉ុន្ដែអតិថជនរូប នោះបានប្រាប់ថា នឹងសងដោយលុយ រាយទាំងអស់ព្រះគាត់មានតែលុយរាយប៉ុណ្ណោះ ។
មួយថ្ងៃក្រោយមកបុរសខាងលើបានបើករថយន្ដមកចតនៅមុខករិយាល័យ អចលនទ្រព្យនោះដោយនៅក្នុងរថយន្ដ មានប្រាក់សុទ្ធដល់ទៅ៩បាវ។ ប្រាក់ទាំង នោះមានទាំងប្រាក់កាក់និងប្រាក់ក្រដាសរាយ។ ម្ចាស់ប្រាក់ខាងលើបានបញ្ជាក់ថា គាត់រកស៊ីលក់គ្រឿងទេសហើយអ្នកដែលមកទិញបានឱ្យសុទ្ធតែក្រប្រាក់រាយ ។
បុគ្គលិកក្រុមហ៊ុនបានចំណាយពេល វេលាជាច្រើនដើម្បីរាប់ប្រាក់ទាំងនោះ ដោយសារតែមានចំនួនច្រើនហើយក៏មិន ហានបដិសេធថាមិនលក់ផ្ទះឱ្យជាមួយ ក្រដាសប្រាក់រាយនោះដែរ។
កាលពីខែមេសាកន្លងមកបុរសម្នាក់ក៏បានដឹកក្រដាសប្រាក់មានទម្ងន់ដល់ទៅ ១០០គីឡូក្រាមទៅទិញរថយន្ដទំនើប ផងដែរ។ សកម្មភាពទាំងនោះ ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីបណ្ដាញ សង្គមនិងព័ត៌មាននានា ៕
ប្រែសម្រួល៖ ម៉ែវ សាធី