ពលរដ្ឋដែលមានលំនៅឋានក្បែរផ្ទះ លោកយាយបានឱ្យដឹងថា លោកយាយ ស្លាប់ក្នុងស្ថានភាពអាក្រាតកាយហើយមានប្រដាប់ភេទសិប្បនិមិត្ដរបស់បុរសនៅក្បែរខ្លួនទៀតផង ។
លោកយាយមានវ័យ៩១ឆ្នាំរស់នៅក្នុង នៅភាគខាងត្បូងទីក្រុង Porto ប្រទេសព័រទុយហ្គាល់ បានស្លាប់ នៅពេលដែលបានរួមរ័កជាមួយបុរស វ័យ៤៩ឆ្នាំដែលមានលំនៅឋានក្បែរផ្ទះ លោកយាយដែរ។ ប៉ូលិសព័រទុយហ្គាល់ បានឱ្យដឹងថា ពួគគាត់បានប្រទះឃើញ លោកយាយដេកស្លាប់នៅលើគ្រែក្នុង ស្ថានភាពអាក្រាតកាយហើយនៅក្បែរ លោកយាយមានប្រដាប់ភេទសិប្បនិមិត្ដ របស់បុរសទៀតផង។
បុរសវ័យ៤៩ឆ្នាំមានកូនពីរនាក់នឹងជាអ្នកជិតខាងលោកយាយត្រូវបានប៉ូលិស ឃាត់ខ្លួនក្រោយពេលប៉ូលិសបានរកឃើញ ទឹកកាមនៅខាងក្នុងប្រដាប់ភេទរបស់ លោកយាយយកទៅពិនិត្យ DNA ឃើញ ថា ជារបស់បុរសខាងលើ ។ ប៉ុន្ដែក្រោយ មកបុរសខាងលើត្រូវបានដោះលេងវិញ បន្ទាប់ពីការធ្វើកោសលវិច័យបង្ហាញឱ្យឃើញថាលោកយាយស្លាប់ដោយសារ តែប្រើកម្លាំងលើសក្នុងពេលរួមរ័ក ។
ពលរដ្ឋនៅជិតខាងបានឱ្យដឹងថា បុរស ដែលរួមរក័ជាមួយលោកយាយតែងតែ ទៅជួយធ្វើការលោកយាយនៅពេលទំនេរ ដោយសារតែលោកយាយរស់នៅម្នាក់ ឯង។ការរស់នៅរបស់លោកយាយពិតជាស៊ីវីល័យបើទោះជាលោកយាយមាន អាយុចាស់ក៏ដោយ ។
ប៉ូលិសបានឱ្យដឹងថា ក្រោយពីត្រួត ពិនិត្យឃើញថាមិនមានការចាប់បង្ខំឬ ប្រើហិង្សាក្នុងការធ្វើសកម្មភាពឡើយ គឺភាគីទាំងសងខាងបានព្រមព្រៀងគ្នា។
ការប្រើប្រាស់កម្លាំងហួសប្រមាណ ក្នុងពេលរួមរ័កមិនមែនកើតឡើងតែ លើស្ដ្រីនោះទេ បុរសមានវ័យចំណាស់ ជាច្រើននាក់ក៏បានស្លាប់នៅលើបង្គង ដូចគ្នាដោយសារតែវ័យចាស់ចង្វាក់ បេះដូចលោតញាប់ពេកធ្វើឱ្យដើរខុស ប្រក្រតី ៕
ប្រែសម្រួល៖ ម៉ែវ សាធី