ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីផ្លាស់ប្ដូរ មុខតំណែងប្រធានពន្ធនាគាររាជធានី ភ្នំពេញ (PJ) នៅព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាងលោកអភិបាល រាជធានីភ្នំពេញបានជំរុញឱ្យថ្នាក់ដឹកនាំ ពន្ធនាគារនៅភ្នំពេញត្រូវយកចិត្ដទុក ដាក់ ជាពិសេសទៅលើការងារពង្រឹង សន្ដិសុខផ្ទៃក្នុង និងក្រៅបរិវេណពន្ធនា គារដើម្បីចាត់វិធានការតឹងរ៉ឹងចំពោះ ចំណុចខ្វះចន្លោះ ដូចជាការឆែកឆេររឹប អូសយកសម្ភារហាមឃាត់ចូលទៅឱ្យ ទណ្ឌិតការបង្កឱកាសឬមធ្យោបាយដល់ទណ្ឌិតដើម្បីរត់គេចការជួញដូរគ្រឿង ញៀននិងការបង្កើតក្រុមម៉ាស្សាក្នុងពន្ធនាគារ ។ល។និង។ល។
ក្នុងន័យនេះដែរអតីតប្រធានពន្ធនា គាររាជធានីភ្នំពេញលោកហ៊ូ ពុធវិសាល ដែលត្រូវបានផ្លាស់ចេញបានលើកឡើងពីការងារគ្រប់គ្រងពន្ធនាគារគឺជាភារ កិច្ចធំធេងលំបាកស្មុគស្មាញដែលទាមទារយកចិត្ដទុកដាក់គិតគូររៀបចំកែសម្រួលបត់បែនជាបន្ដបន្ទាប់ដើម្បីឆ្លើយតបទៅ តាមទំហំការងារជាក់ស្ដែង និងស្រប តាមដំណាក់កាលវិវត្ដ ប្រែប្រួល រីក ចម្រើនរបស់ប្រទេសជាតិ ។
រីឯលោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ ទើបឡើងកាន់តំណែងនេះក៏បានប្ដេជ្ញា ចិត្ដចូលរួមលុបបំបាត់ភាពអសកម្មទាំងឡាយ និងអនុវត្ដគ្រប់សកម្មភាពដើម្បី ឆ្លើយតបតាមសេចក្ដីទុកចិត្ដរបស់ថ្នាក់ដឹកនាំដែលប្រគល់ជូននាពេលនេះ ។ ទន្ទឹម នឹងនោះដែរលោក នុត សាអាន រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ ដែលបានអញ្ជើញ ជាអធិបតីក្នុងពិធីនោះក៏បានគូសបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរមុខតំណែង ប្រធានពន្ធនាគាររាជធានីភ្នំពេញ គឺឆ្លុះ បញ្ចាំងនូវការអនុវត្ដកំណែទម្រង់ការ គ្រប់គ្រងពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ក្នុងគោលដៅជំរុញឱ្យអង្គភាពពន្ធនាគារ ទាំងអស់អាចដើរទៅមុខរីកចម្រើនព្រមគ្នានិងពង្រឹងការគ្រប់គ្រងលុបបំបាត់ភាពយឺតយ៉ាវអសកម្មទាំងឡាយផងដែរ ។
គួរបញ្ជាក់ថាលោកឧត្ដមអគ្គានុរក្ស ពេជ្រ យ៉ុន ត្រូវបានប្រកាសតែងតាំង និងទទួលគ្រប់គ្រងដឹកនាំបន្ដនៅពន្ធនា គាររាជធានីភ្នំពេញ (PJ) ជំនួសលោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ៣ ហ៊ូ ពុធវិសាល ដែលត្រូវផ្លាស់ចេញ ។ របាយការណ៍ របស់ពន្ធនាគាររាជធានីភ្នំពេញបានឱ្យ ដឹងថា ជនជាប់ឃុំក្នុងពន្ធនាគារសរុប មានចំនួន៣១១នាក់(ស្រី៤៤នាក់)ក្នុង នោះមានជនបរទេសចំនួន៤៣នាក់ (ស្រី១៥នាក់)។ ដោយឡែកនៅទូទាំង ប្រទេសមានអ្នកជាប់ពន្ធនាគារទាំង ខ្មែរនិងជនបរទេស សរុបប្រមាណជា ជាង១៧.០០០នាក់៕
ដោយ៖ សំរិត