ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យ ប៊ូ ថង អតីតប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា ដែលកំពុងសម្រាក ព្យាបាលជំងឺនៅគេហដ្ឋាន ដែលស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជូនពរ លោកព្រឹទ្ធាចារ្យ ប៊ូ ថង សូមអោយ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ឡើងវិញ ព្រមទាំងមានជន្មាយុយឺនយូរ បន្តទៀត៕
...
ដោយ៖ សហការី