ខេត្តតាកែវ៖ ទីបំផុតក្រុមកីឡាការិនីបាល់ទាត់ស្ត្រីមកពីខេត្តបាត់ដំបងបានឈ្នះពានរង្វាន់ថ្នាក់ជាតិប្រចាំឆ្នាំ២០១ ៥ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ស្ត្រីរបស់ខេត្តស្វាយរៀងនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល៤-១។ ចំណែកឯក្រុម មកពីសមាគមកីឡាបាល់ទាត់ខេត្តសៀមរាបស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្រោយលេងឈ្នះក្រុមបាល់ទាត់ ស្ត្រីមកពីមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៥នៅលើទីលាន សាលាបាល់ទាត់បាទី។
សម្រាប់តំណែងជើងឯកជ័យលាភីលេខ១ប្រចាំឆ្នាំ២០១៥នេះ ក្រុមបាល់ទាត់ស្ត្រី របស់មន្ទីរអប់រំយុវជន និង កីឡាខេត្តបាត់ដំបងទទួលបានមេដាយមាសម្នាក់១គ្រឿងអមជាមួយថវិកាចំនួន ២លានរៀល, ក្រុមកីឡាការិ នី មកពីមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងឈរនៅលេខរៀងទី២ទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង អមជាមួយទឹកប្រាក់ចំនួន១លាន២០ម៉ឺនរៀល និងក្រុមបាល់ទាត់ស្ត្រីមកពីសមាគមកីឡាបាល់ទាត់ ខេត្តសៀ មរាបស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ទទួលបានមេដាយសំរឹទ្ធិម្នាក់១គ្រឿង និងថវិកាចំនួន ៨០ម៉ឺនរៀល ។
គួររំលឹកថា ការប្រកួតកីឡាបាល់ទាត់ស្ត្រីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៥នេះ មានក្រុមចូលរួមប្រកួតចំនួន ៨ ចែកជា២ពូលA-B ក្នុងមួយពូលមាន៤ក្រុម ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៥ដល់ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៥ ដោយប្រើ រូបមន្តប្រកួតវិលជុំក្នុងពូលនីមួយៗជម្រុះយកតែ២ក្រុមដែលមានពិន្ទុច្រើនជាងគេ ឡើងទៅវគ្គពាកកណ្តាល ផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រដើម្បីស្វែងរកក្រុមជើងឯកប្រចាំឆ្នាំ២០១៥ក្នុងក្របខ័ណ្ឌជាតិ។
លោកចាន់ មិថុនា មន្ត្រីព័ត៌មាន របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ ទាត់ស្ត្រីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៥នេះ ទទួលបានការឧបត្ថម្ភ ពីក្រសួងអប់រំយុវជននិងកីឡា ដោយ មានការចូលរួមពីគាំទ្រពីក្រសួងកិច្ចការនារីសហការជាមួយ សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា៕ សារីម
– See more at: http://beta.nokorwatnews.com/?p=67955#sthash.bBmfnpeu.dpuf