កាលពីថ្ងៃទី២៣ ខែធ្នូ កូរ៉េខាងត្បូង បានប្រកាសជាផ្លូវការថាមិនមានជំងឺ ឆ្លង MERS ទៀតឡើយនៅក្នុងប្រទេស របស់ខ្លួន ។ កន្លងមកវីរុសខាងលើបាន សម្លាប់មនុស្សរហូតដល់ទៅ៣៨នាក់និង មានមនុស្ស១៨៧នាក់បានឆ្លងរាលដាលនៃវីរុសខាងលើបង្កឱ្យមានផលលំបាក យ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី៤ក្នុងតំបន់អាស៊ីពិសេស ទៅលើវិស័យទេសចរណ៍ ។
សារព័ត៌មានយ៉នហាប់បានផ្សាយថា តាមរបាយការរបស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូងអ្នកជំងឺចុងក្រោយបានស្លាប់ក្រោយរយៈពេល២៨ថ្ងៃតាមការព្យា ករណ៍របស់ក្រសួងសុខាភិបាលគឺស្លាប់ នៅក្នុងថ្ងៃទី២៥ ខែវិច្ឆិកា ។ ចាប់តាំងពី ពេលនោះមកមិនមានការឆ្លងរាលដាលទៀតឡើយ ។ ប៉ុន្ដែក្រសួងសន្ដិសុខនៅ តែបន្ដតាមដានដដែលដោយសារតែនៅ ក្នុងតំបន់មជ្ឈិមបូព៌ានិងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅមានឆ្លងនៅឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត