ខេត្ដកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ ខេត្ដកំពង់ឆ្នាំងបង្ក្រាបរថយន្ដនីសាន់ដឹកឈើប្រណីតប្រភេទធ្នង់របស់មេឈ្មួញដុះស្លែជើងខ្លាំង ហ៊ន ផាន្នី ជាមន្ដ្រីយោធា កងពលតូចអន្ដរាគមន៍លេខ១៤ខេត្ដ ពោធិ៍សាត់ មានការផ្ទុះអាវុធដោយ ឈ្មួញឈើបាញ់គំរាមសមត្ថកិច្ចពេល សមត្ថកិច្ចខេត្ដពោធិ៍សាត់បានប្រមាញ់តាំងពីតំបន់បំណក់ ឃុំឈើតុំ ស្រុកក្រគរ រហូតដល់ចំណុចផ្លូវលំមួយកន្លែងស្ថិត ក្នុងភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ។ នៅពេលនោះសមត្ថ កិច្ចចម្រុះសម្រេចចិត្ដបាញ់រថយន្ដបំបែកកង់ទើបរថយន្ដឈ្មួញទៅមុខលែងរួចក៏ ចាប់បានតែម្ដង ។
សកម្មភាពបង្ក្រាបបានធ្វើឡើងខណៈឈ្មួញឈើបាញ់ប្រមាណ៣គ្រាប់ដើម្បី រារាំងសមត្ថកិច្ចដែលក្រុមឈ្មួញទាំងនេះដឹកឆ្លងកាត់ខេត្ដកំពង់ឆ្នាំងតាមផ្លូវលំ ឆ្ពោះទៅកាន់ឃ្លាំងដ៍ធំមួយកន្លែងនៅ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។
ប្រភពពីកន្លែងកើតហេតុបានបន្ដឱ្យដឹងថា រថយន្ដដឹកឈើរបស់មេឈ្មួញ ដែលប្រើស្បែកមន្ដ្រីយោធា លោក ហ៊ន ផាន្នី បានកើតឡើងជាយូរមកហើយ ដោយពួកគេដឹកឈើចេញពីស្រុកភ្នំក្រវាញ ឆ្ពោះមកតំបន់បំណក់ឆ្លងកាត់តំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ដកំពង់ ឆ្នាំង ចេញទៅខេត្ដកំពង់ស្ពឺ តាមផ្លូវ អមលាំង ក្នុងស្រុកថ្ពង ។
ឈ្មួញឈើរូបនេះពីមុនមកគេដឹក ជញ្ជូនឈើតាមផ្លូវជាតិលេខ៥ឆ្ពោះទៅ កាន់រាជធានីភ្នំពេញ ឬទៅខេត្ដត្បូងឃ្មុំ ព្រំប្រទល់កម្ពុជាវៀតណាម ប៉ុន្ដែដោយ សារតែកម្លាំងសមត្ថកិច្ចខេត្ដកំពង់ឆ្នាំងបានដាក់កម្លាំងពង្រឹងតាមដងផ្លូវជាតិ ទើបពួកគេបង្វែរដឹកតាមផ្លូវលំខាងលើ ហើយក៏ត្រូវសមត្ថកិច្ចចាប់បានតែម្ដង នៅវេលាម៉ោង៣និង៣០នាទីយប់ឈានចូលថ្ងៃទី១១ធ្នូ២០១៥នៅចំណុចផ្លូលំមួយកន្លែងស្ថិតក្នុងភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ៕
ដោយ៖ ហេង នរិន្ទ្រ