ខេត្តរតនគិរី ៖ ករណីហឹង្សារដោយចេតនាមួយបានកើតឡើងរវាងឪពុកចុងបានយកកាំបិតផ្គាក់កាប់ទៅលើកូនបណ្តាលឱ្យរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកឯជនបង្ករត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ហេតុការណ៍ឪពុកចុងកាប់កូនដើមបណ្តាលឱ្យរងរបួសធ្ងន់នេះបានកើតឡើងនៅវេលាម៉ោង២១.០០នាទីថ្ងៃពុធ៧កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នៅចំណុចភូមិគងយុឃុំប៉ាតេស្រុកអូរយ៉ាដាវខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះយ៉េនយូ ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែររស់នៅកន្លែងកើតហេតុខាងលើ(ត្រូវជាកូនដើម)។
ជនសង្ស័យឈ្មោះ ណាំ ជឿន អាយុ៥៨ឆ្នាំជនជាតិខ្មែររស់នៅកន្លែងកើតហេតុខាងលើ(ជាឪពុកចុង)ដែលបានកាប់កូនចំក្បាលមួយកាំបិតបណ្ដាលអោយរងរបួសធ្ងន់ ហើយបានបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកធ្វើការសង្រ្គោះភ្លាមផងដែរ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការស្រុកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ផងដែរ ៕ ដោយ ជិវ័ន្ត