ស្នងការនគរបាលខេត្តកំពង់ចាម បើកកិច្ចបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតថ្នាំញៀនបាន៤៣កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យ៣នាក់  ក្នុងនោះកម្លាំងចាប់យកវត្ថុតាង ថ្នាំ ញៀនចំនួន៤៣កញ្ចប់ ប្រាក់​ញុះញង់៨០.០០០រៀល ,ទូរស័ព្ទដៃចំនួន០៥គ្រឿង និងម៉ូតូ០១គ្រឿង ។

លោកវរសេនីយ៍ទោ ជីវ សេងរស់ ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងចាប់ឃាត់ខ្លួន ១-ឈ្មោះទុយ សុខជាតិ  ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ​ថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម , ២-ឈ្មោះសឿ ប៊ុនថន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម (ជាមុខសញ្ញាមានដីកាបង្គាប់អោយចាប់ខ្លួន ចេញដោយអ្នកស្រីគឹម លុយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចុះថ្ងៃទី០៦​ ខែកញ្ញា ឆ្នាំ២០១៨) និង៣-ឈ្មោះឆែ មុន្នី ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រែកក្របៅ ឃុំព្រែក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

លោកបញ្ជាក់ថា បទបញ្ជារ​បស់លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយា​ល័យ​ប្រឆាំងគ្រឿងញៀនចុះបង្រ្កាប រាល់ពេលកម្លាំងបានទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម ក្នុងនោះស្នងការនគរបាលខេត្តកំពង់ចាមបានបំពេញភារកិច្ច ដោយអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជម្រុញអោយមានវិធានការ​បង្ក្រាបសកម្មភាពគ្រឿងញៀន ។

លោកបន្តថា ជាក់ស្តែង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង​៧យប់​ នៅចំណុចភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ មានឈ្មោះ និងវត្ថុតាងដូចខាងលើ ៕ ដោយ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print