ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបា នបុរសម្នាក់ចាប់រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី ៨ ខែសីហាឆ្នាំ២០១៩ នៅបន្ទប់ជួល ស្ថិតនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ លុះព្រឹកឡេីងទេីបជនរងគ្រោះប្តឹ ងនគរបាលឃាត់ខ្លួនយកមកដោះស្រាយតា មច្បាប់ ។
ជនសង្ស័យមានឈ្មោះ ឃិន សំណាង ហៅម៉ាន ភេទប្រុសអាយុមុខរបរលក់ដូរ មានទីលំនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ((ឃាត់ខ្លួនថ្ងៃទី០៨ សីហា ២០១៩ ម៉ោង១៥និង៣០នាទី))
ជនរងគ្រោះឈ្មោះ ឌឿន សុីនី ភេទ ស្រី អាយុ២៣ឆ្នាំទីលំនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង មុខរបរកម្មករលក់សាច់ជ្រូក។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់និងកូនប្ រុសម្នាក់បានដេកក្រោមផ្ទះរបស់ ជនសង្ស័យដោយគ្មានបន្ទប់ទេលុះរហូ តមកដល់វេលាម៉ោង១១យប់ជនសង្ស័យបា នមកពីលក់សាច់ជ្រូកវិញហេីយបា នមកកេះជេីងសុំដេកជាមួយ តែនាងមិ នព្រម។
សាក្សីបានបន្តថា បន្ទាប់មកស្រាប់តែជនសង្ស័យចាប់ រំលោភទោះនាងខំរេីបំរាស់យ៉ាងណាក៏ មិនរួចរហូតបានសម្រេច។ លុះព្រឹកឡេីងទេីបប្តឹងនគរបាលអោ យឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិ វិធី៕សុខាសែនជ័យ