ចាប់រំលោភសេពសន្ថវៈបានសម្រេច ព្រឹកឡេីងនាងប្តឹងនគរបាលឲ្យចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖ ស្ត្រីម្នាក់ត្រូវបានបុរសម្នាក់ចាប់រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី៨ ខែសីហា​ឆ្នាំ២០១៩​ នៅបន្ទប់ជួល​ ស្ថិតនៅភូមិខ្វែ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​  ។ លុះព្រឹកឡេីងទេីបជនរងគ្រោះប្តឹងនគរបាលឃាត់ខ្លួនយកមកដោះស្រាយតាមច្បាប់ ។
ជនសង្ស័យមានឈ្មោះ ឃិន សំណាង ហៅម៉ាន ភេទប្រុសអាយុមុខរបរលក់ដូរ មានទីលំនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ((ឃាត់ខ្លួនថ្ងៃទី០៨ សីហា ២០១៩ ម៉ោង១៥និង៣០នាទី))
ជនរងគ្រោះឈ្មោះ ឌឿន សុីនី ភេទ ស្រី អាយុ២៣ឆ្នាំទីលំនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង មុខរបរកម្មករលក់សាច់ជ្រូក។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់និងកូនប្រុសម្នាក់បានដេកក្រោមផ្ទះរបស់ជនសង្ស័យដោយគ្មានបន្ទប់ទេលុះរហូតមកដល់វេលាម៉ោង១១យប់ជនសង្ស័យបានមកពីលក់សាច់ជ្រូកវិញហេីយបានមកកេះជេីងសុំដេកជាមួយ តែនាងមិនព្រម។
សាក្សីបានបន្តថា​ បន្ទាប់មកស្រាប់តែជនសង្ស័យចាប់រំលោភទោះនាងខំរេីបំរាស់យ៉ាងណាក៏មិនរួចរហូតបានសម្រេច។ លុះព្រឹកឡេីងទេីបប្តឹងនគរបាលអោយឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print