លិខិត​មិត្ត​អ្នក​អាន​៖​ ពន្ធនាគារ​ មិនមែន​ជា​កន្លែង​កែប្រែ​មនុស្ស​ទេ​ដឹង​?

ចែករំលែក៖

​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​ នាង​ខ្ញុំ​ហាក់ដូចជា​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ​ សណ្តាប់ធ្នាប់​ ជា​ពិសេស​ករណី​ចោរប្លន់​ប្រដាប់​អាវុធ​មួយ​រយៈ​កន្លង​មកនេះ​ ។​ បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ មូលហេតុ​ខ្លះ​ដែល​នាំ​ឲ្យ​មាន​អំពើ​ប្លន់​កើតឡើង​ ដោយសារ​តែ​ពួក​ចោរ​ត្រូវ​បាន​ដោះ​លែង​ចេញពី​គុក​ ។​ ជាមួយ​គ្នា​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ក៏​បាន​ព្រលយ​ឲ្យ​ដឹង​ដែរ​ថា​ ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព​ប្លន់​នាគ្រា​ចុង​ក្រោយ​នេះ​ គឺ​បាន​បញ្ជា​តាម​ទូរស័ព្ទ​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​ ។​ តើ​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ត្រឹមត្រូវ​ឬទេ​ដែល​ថា​ ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​មាន​ទូរស័ព្ទ​ប្រើប្រាស់​?​

​ករណី​ដែល​បាន​កើតឡើង​ នាង​ខ្ញុំ​គិត​ថា​ វា​មិនមែន​ស​ម្តៅ​តែ​ទៅ​លើ​ពន្ធនាគារ​ខេត្តកណ្តាល​១​នោះ​ទេ​ ។​ ក្រុម​ចោរ​ភាគច្រើន​ដែល​ធ្វើ​សកម្មភាព​លួច​ឆក់​ ប្លន់​ គឺ​មាន​អតីតភាព​ជា​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ​ ។​ ដូច្នេះ​ គេ​អាច​ប្រព្រឹត្ត​អំពើ​ប្លន់​បន្ត​ទៀត​ក្រោយ​ចេញពី​គុក​ ។​ មាន​ន័យ​ថា​ ពន្ធនាគារ​ មិន​បាន​ដុសខាត់​ស្មារតី​ អារម្មណ៍​ ហាត់ពត់លត់ដំ​ប្រែក្លាយ​មនុស្ស​ពី​អាក្រក់​ឲ្យ​ទៅ​ជា​ល្អ​នោះ​ឡើយ​ ។​ មុន​ចេញពី​គុក​គឺជា​ចោរឆក់​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ ។​ ពេល​ចេញពី​គុក​ ក៏​ធ្វើ​សកម្មភាព​ខ្លាំង​លើស​ដើម​ គឺ​ចងក្រង​បក្ខពួក​ ដើរ​ប្លន់​តែ​ម្តង​ ។​

​អ្នក​ដែល​ជាប់គុក​ហើយ​ចេញ​មក​កែប្រែ​មាន​តិច​តូច​បំផុត​ អាស្រ័យ​ដោយ​បទល្មើស​ ។​ បទល្មើស​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ ករណី​លួច​ឆក់​ ប្លន់​,​ ប្រើប្រាស់​គ្រឿងញៀន​កម្រ​នឹង​ឃើញ​អតីត​ទណ្ឌិត​ ឬ​ពិរុទ្ធជន​អាច​កែប្រែ​ទ​ង្វើ​របស់​ខ្លួន​បាន​ណាស់​ ។​ មាន​ន័យ​ថា​ ពួក​គេ​ចេញពី​ពន្ធនាគារ​ម​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ដដែល​ ។​ តើ​ការ​ដោះ​ដូរ​មន្ត្រី​ពន្ធនាគារ​អាច​រួមចំណែក​ពង្រឹង​ឲ្យ​ការ​អនុវត្ត​ច្បាប់​បាន​ប្រសើរ​ឡើង​ទេ​?​ និយាយ​ឲ្យ​ខ្លី​ តើ​អាច​ឲ្យ​អ្នក​ជាប់​ទោស​ផ្លាស់​ប្តូរ​គំនិត​ពី​អាក្រក់​មក​ល្អ​បាន​ទេ​?​ ៕​

...

ដោយ៖ ប្រជាពលរដ្ឋ​ម្នាក់​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print