នគរបាល​ខេត្តបាត់ដំបង​ បង្ក្រាប​ទីតាំង​លួច​បម្រើ​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​ ឃាត់ខ្លួន​ម្ចាស់​ទីតាំង​៣​នាក់​ និង​រំដោះ​បាន​ស្ត្រី​រង​គ្រោះ​ជនជាតិ​វៀតណាម​ និង​ខ្មែរ​១៣​នាក់​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​សហការ​និង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ​បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​លួច​បំរើ​ផ្លូវភេទ​ខុសច្បាប់​មួយ​កន្លែង​ជ្រក​ក្រោម​ទីតាំង​បើកហាង​ម៉ាស្សា​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ប្រុស​ស្រី​ចំនួន​៣​នាក់​ និង​សមត្ថកិច្ច​រំដោះ​បាន​ស្ត្រី​រង​គ្រោះ​ចំនួន​១៣​នាក់​ក្នុង​នោះ​នៅ​អតិ​ជន​៦​នាក់​។​ ក្នុង​ចំណោម​ស្ត្រី​រង​គ្រោះ​ទាំង​១៣​នាក់​មាន​ជនជាតិ​វៀតណាម​៩​នាក់​ និង​ខ្មែរ​៤​នាក់​។​ សមត្ថកិច្ច​បង្ក្រាប​ធ្វើ​ ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​

IMG_3029

នៅ​ថ្ងៃ​ដដែល​ជនសង្ស័យ​ទាំង​៣​នាក់​និង​ស្ត្រី​រង​គ្រោះ​ទាំង​១៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​យក​មក​សួរនាំ​ ។​ កម្លាំង​នគរបាល​បង្ក្រាប​ទីតាំង​បើកហាង​មាន​ស្ត្រី​ម៉ាស្សា​លួច​បំរើ​ផ្លូវភេទ​ខាងលើ​អនុវត្ត​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ត​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ​ ប៊ុ​ន​ វ​ណ្ណា​រ៉ា​ នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ ប្រាប់​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំងប្រុស​ស្រី​៣​នាក់​ដែល​ជា​ម្ចាស់​ទីតាំង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​១,​អ៊ិ​ន​ គង់​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ២,​អ៊ិ​ន​ សុភាព​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ អ្នក​ទាំង​២​នាក់​បច្ចុប្បន្ន​រស់នៅ​អូរ​គគីរ​ ឃុំ​អូរ​ដា​ ស្រុក​កំ​រៀង​ និង​៣,​ សេង​ ឡឹ​ក​ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ស្រុក​កំ​រៀង​ ជនសង្ស័យ​ទាំង​៣​នាក់​ជា​មេការ​ចាត់ចែង​នៅ​ក្នុង​ហាង​នោះ​តែ​ម្តង​ ដោយ​រង​ការ​ចោទប្រកាន់​ជួញដូរ​ផ្លូវភេទ​។​ចំណែក​ម្ចាស់​ហាង​ឈ្មោះ​ អ៊ិ​ន​ ឌី​ណា​ ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ​ បាន​រត់គេច​ខ្លួន​បាត់​នៅ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ទីតាំង​បើក​បំរើ​ផ្លូវភេទ​ជ្រក​ក្រោម​ហាង​ម៉ាស្សា​ក្រោយ​កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​ទីតាំង​ខាងលើ​បើកហាង​ម៉ាស្សា​ក៏​ប៉ុន្តែ​លួច​បំរើ​ផ្លូវភេទ​ខុសច្បាប់​។​ស្ត្រី​រង​គ្រោះ​មាន​ចាប់ពី​អាយុ​១៣​ឆ្នាំ​ដល់​អាយុ​៣១​ឆ្នាំ​ ។​ ទន្ទឹម​នោះ​បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា​ម្ចាស់​ហាង​នៅ​ពេល​ពួក​នាង​បំរើភ្ញៀវ​ក្នុង​ម្នាក់​តម្រូវ​ឱ្យ​យក​ប្រាក់​ចំនួន​៣​ម៉ឺន​រៀល​ហើយ​គិត​ភាគរយ​ឱ្យ​ម្ចាស់​ហាង​យក​ចំនួន​ជិត​២​ម៉ឺន​រៀល​។​

ស្ត្រី​ជនជាតិ​វៀតណាម​ទាំង​៩​នាក់​សមត្ថកិច្ច​វ​ឆែកឆេរ​រក​ឃើញ​អ្នកមាន​លិខិតឆ្លងដែន​តែ​ម្នាក់​ប៉ុណ្ណោះ​ ចំណែក​៨​នាក់​ទៀត​គឺ​គ្មាន​លិខិត​ស្នាម​អ្វី​នោះ​ឡើយ​។​ជុំវិញ​ប​ច្ចប្ប​ន្ន​នេះ​សមត្ថកិច្ច​កំពុង​អនុវត្ត​តាម​នីតិ​វី​ធី​ច្បាប់​។ ​ចំណែក​ជនសង្ស័យ​ជា​មេកា​ប្រុស​ស្រី​៣​នាក់​នោះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

IMG_3008

IMG_3004

IMG_3005

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print