ភ្នំពេញ៖ នៅវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញទៅដល់ និងសាកសួរសុខទុក្ខ និងចែកអំណោយកុមារក្មេងកំព្រា សិស្ស និស្សិត កម្មករ អ្នកផ្ទុកមេរោគអេដស៍ និងជនចាស់ជរាគ្មានទីពឹង ចំនួន៧០៣នាក់ មកពីបណ្តាខេត្តនានា ស្ថិតនៅអង្គការសង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី១ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
https://www.facebook.com/hunsencambodia/videos/928195017228996/?permPage=1
សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី ២៥ ធ្នូ នេះខ្ញុំ និង ភរិយារួមជាមួយមន្ត្រីរាជរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំជាច្រើនបានចុះមកសួរសុខទុក្ខកុមារកំព្រានៅ មណ្ឌលកុមារអស់ក្តីសង្ឃឹមបែកចាន រាជធានីភ្នំពេញ។ ភរិយាខ្ញុំបានមកទីនេះប៉ុន្មានលើករួចមកហើយ ។
នេះជាលើកទី១សម្រាប់ខ្ញុំដែលបានមកសួរសុខទុក្ខកុមាកំព្រានៅទីនេះ។ ខ្ញុំនិងភរិយា តែងតែគាំទ្រ និងជួយឧបត្ថម្ភជាអង្ករ និង ថវិកាដើម្បីរួមចំណែកជួយដល់ដំណើរការមណ្ឌលនៅទីនេះ។ គ្មានកុមារណាចង់ក្លាយជាក្មេងកំព្រាទេ ហើយពួកគេងាយរងគ្រោះណាស់។ ខ្ញុំសូមអរគុណដល់អង្គការ សមាគមជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួមជួយកុមារកំព្រាគ្មានទីពឹង ដើម្បីឲ្យពួកគេទទួលបាននូវការរស់រាន ការថែទាំងសុខភាព ការអប់រំ និងឱកាសជាច្រើនដូចកុមារទូទៅនៅក្នុងសង្គមជាតិ»៕