ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកឡើងនៃទន្លេមេគង្គ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹងរប​ស់ក្រសួងធនធានទឹក និងឧតុនិយម  នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩​បញ្ជាក់ថា ក្នុងមួយរយៈពេលនេះមានភ្លៀងធ្លាក់ក្នុងកម្រិតច្រើនបង្ហូរទៅខ្លាំងនៅអាងទន្លេមេគង្គ ពិសេសនៅប៉ាក់សេប្រទេសឡាវ ខុងជាមប្រទេសថៃនិងប្រទេសវៀណាម ដែលបណ្តាលឲ្យទឹកទន្លេស្រែពក និងទន្លេសេសានបានហក់ឡើង គួបផ្សំនឹងការបើកទ្វារទឹកនៅវារីអគ្គិសនីសេសាន២ដងនោះ បានធ្វើឲ្យទឹកទន្លេមេគង្គចាប់​ឡើងបន្តិច តែពុំទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ។

ក្នុងសេចក្តីជូនដំណឹងបានស្នើឲ្យ ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់​នៅតាមដងទន្លេមេគង្គតំបន់ទំនាបនានាជ្រាបជាព័ត៌មាន គិតគូរប្រមូលកសិផលឲ្យបានទាន់ទឹក និង​យកចិត្តទុកដាក់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print