សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម៥នាក់ លក់ឆ្នោតដោយខុសច្បាប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀងះ ជនសង្ស័យជនជាតិវៀតណាម៥នាក់តរូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតចុះត្រួតពិនិត្យ រដ្ឋបាលមករកស៊ីលក់ឆ្នោតដោយខុសច្បាប់ និងឃាត់ខ្លួនអប់រំ​ នឹងធ្វើកិច្ចសន្យា រួចបញ្ជួនទីប្រទេសកំណេីតវិញ ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០១៩​ស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាជនសង្ស័យជនជាតិវៀតណាមដែលឃាត់ខ្លួនមាន១ឈ្មោះ កែវ យុឹង វ៉េ ភេទប្រុសអាយុ៥១ឆ្នាំទី២ឈ្មោះ ឡេ ធី ត្រាង ភេទស្រីអាយុ៣៦ឆ្នាំ ទី៣-​ឈ្មោះ ឡេ ធី ធី ភេទស្រី អាយុ៤០ឆ្នាំ ទី៤-ឈ្មោះ តាំ យ៉ាងបុិន ភេទប្រុសអាយុ៤៣ឆ្នាំ និងទី៥-ឈ្មោះង្វៀង យ៉ាងមិន ភេទប្រុសអាយុ៤១ឆ្នាំ​ អ្នកទាំ៥នាក់មានទីលំនៅភូមិឡុងភួ​ ឃុំឡុងធឹង​ ស្ស្រុកបេនកូវខេត្តតៃនិញប្រទេស វៀតណាម។
ចំពោះវត្ថុតាងដែលដកហូតបានទាំង៥នាក់រួមមានចំនួន ៩៤៤​ សន្លឹក ។
ប្រភពបន្តថាកម្លាំងផ្នែកអន្តោប្រវេសន៍​ របស់អធិការដ្ឋាននគរបាលក្រុងបាវិត​ សហការជាមួយប៉ុស្តិ៍នគរ​បាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការងទទួលការងារអន្តោប្រវេសន៍ ក្រុងបាវិត បានចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសជនជាតិវៀតណាមឆ្លងដែនដោយខុសច្បាប់មករកស៊ីលក់ឆ្នោតនៅក្នុងភូមិគោកល្វៀង​ សង្កាត់ព្រៃអង្គុញ​ ក្រុងបាវិត ចំនួន​ ៥​ នាក់​ ប្រុស​ ៣​ នាក់​ ស្រី​ ២​ នាក់មាន​និងសន្លឹកសរុបចំនួន ៩៤៤​ សន្លឹក យកមកអធិការដ្ឋាននគរបាលក្រុងបាវិត​ ដើម្បីធ្វើកិច្ចសន្យាអប់រំអោយឈប់មកលក់ឆ្នោតក្នុងមូលក្រុងបាវិត រូចហេីយសមត្ថកិច្ចមូលដ្ឋានបានអោយវិល​ត្រឡប់ទៅប្រទេសដេីមវិញផងដែរ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print