ក្រសួងសាធារណការ ៖ ផ្លូវជាតិលេខ៥៥ ពោធិ៍សាត់-វាលវែង-ថ្មដា បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ

ចែករំលែក៖

ពោធិ៍សាត់៖នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែសីហា នេះ ផ្លូវជាតិលេខ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះ គ.ម ១៤៣ ដល់ គ.ម ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលអោយមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។

ក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរមូលដ្ឋានបានសហការគ្នាយកគ្រឿងចក្រ កៀរ និងចូកដី ដើមឈើចេញហើយ ចរាចរណ៍ក៏អាចដំណើរការបានវិញ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកទៀត ។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print