ប្រជាពលរដ្ឋ បានត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញហើយ នៅពេលជំនន់ទឹកទន្លេស្រែពកស្រក

ចែករំលែក៖

ខេត្តរតនគិរី៖ ឯកឧត្តមទេសរដ្ឋមន្ត្រីគន់គីម បានប្រាប់ឱ្យដឹងថា ទឹកនៅស្រុកកូនមំនិងស្រុកលំផាត់បានស្រកទៅវិញហើយឯប្រជាពលរដ្ឋក៏បានត្រឡប់ចូលផ្ទះសំបែង វិញខ្លះដែរនៅព្រឹកថ្ងៃអាទិត្យ ១១ កើតខែអាសាឍណ៍ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែសីហាឆ្នាំ ២០១៩នេះ។

ប៉ុន្តែសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាគឺនៅតែយកចិត្តទុកដាក់ជាបន្តបន្ទាប់ទៀតនៅតែតាមដាន ស្ថានភាពទឹក នៅខេត្តរតនគិរីនេះដដែល។

ប្រជាពលរដ្ឋ ចំនួន ប្រមាណ៧០០ គ្រួសារដែលរស់នៅ ឃុំសេរីមង្គលស្រុកកូនមុំក៏បានត្រឡប់ចូលគេហដ្ឋាន រាងរៀងខ្លួនវិញហើយដែរនេះបើតាមការឱ្យដឹងពីឯកឧត្តមគន់គីមអនុប្រធានទី ១ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីគន់គីម​ ថាបើ ទោះបីទឹកស្រកក៏ពិតមែន តែសម្ដេចតេជោនិងម្ដេចគតិព្រឹទ្ធបណ្ឌិតបានបន្តតាមដានខ្ពស់បំផុតនៅសុខទុក្ខរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់គីម ដែលត្រូវសម្ដេចតេជោបញ្ជាឱ្យចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋនៅកន្លែងប្រឈម ដោយទឹកជំនន់បាន ថ្លែងថា ឃុំសេរីមង្គលស្រុកកូនមុំខេត្តរតនគិរីទឹកបានស្រកជាង ២ម៉ែត្រកន្លះហើយ។

ឯប្រជាពលរដ្ឋប្រមាណជាង ៧០០ គ្រួសារក៏បានវិលត្រឡប់ចូលផ្ទះសម្បែងវិញដែរដើម្បីបោសសម្អាត ធ្វើអនាម័យផ្ទះសម្បែង ការពារជំងឺផ្សេងៗ ទោះបី កន្លែងខ្លះនៅទឹកដក់ តិចតួចក្តី។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថានៅពេលប្រជាពលរដ្ឋបានវិលត្រឡប់ចូលផ្ទះវិញបែបនេះ កម្លាំងអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចនៅតែបន្តផ្គត់ផ្គង់ទឹកស្អាត ជូនពួកគាត់ប្រើប្រាស់ តាមតម្រូវការ ចាំបាច់ដដែល និងបានណែនាំប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេស បញ្ហាអនាម័យផ្ទះសម្បែងដើម្បីកុំឱ្យប្រឈម និងជំងឺ ដង្កាត់ផ្សេងៗកើតមាន។

បញ្ហាទឹកស្អាតសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភកាដុងដាក់ទឹកចំនួន 1000 កាដុង តាមរយៈឯកឧត្តម ចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការចាំបាច់ជាក់ស្តែង។

ចំពោះទឹកស្អាតវិញខាង ស្នងការនគរបាលខេត្តរតនគិរីបានដឹកជញ្ជូនបន្តបន្ទាប់ ចែកជូនប្រជាពលរដ្ឋ ដែលកំពុងរងការលំបាក ដោយគ្រោះ ទឹកជំនន់នេះលើសពីនេះទៀត ដោយឃើញនូវការលំបាករបស់ប្រជាពលរដ្ឋជាពិសេស លើការប្រកបមុខរបរផ្សេងៗសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី១២នេះបានចាត់ឱ្យឯកឧត្តមគន់គីមនាំយកអំណោយ ចែកជួនជាបន្តបន្ទាប់ រួមមានអង្ករនិង ឃិត ជាដើមដើម្បីដោះស្រាយបញ្ហាខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នាឆ្នាំនេះផងដែរ៕ ដោយ​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print