លោក ចាន់ យុត្ថា ៖ ជំនន់ស្ទឹងពោធិ៍សាត់ បានចាប់ស្រកចុះហើយ នៅរសៀលនៅម៉ោង១និង៣០នាទីរសៀលថ្ងៃនេះ

ចែករំលែក៖

ខេត្តពោធិសាត់៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា៖ ករណីជំនន់ស្ទឹងពោធិ៍សាត់ បានចាប់ស្រកចុះហើយ ដូចអ្វីដែលគាត់បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា៖ មកដល់ម៉ោង ១និង៣០ រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ នេះ ទឹកស្ទឹងពោធិ៍សាត់ នៅចំណុចក្រុងពោធិ៍សាត់ បានស្រកចុះបន្តិច មកនៅត្រឹមកំពស់ ៤,៨៥ ម ( កំពស់ប្រុងប្រយ័ត្ន ៥,០០ម) ។
លោកបន្តថា៖ ទឹកនឹងបន្តស្រកចុះបន្តបន្ទាប់ទៀត ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print