ង៉ែត សុភ័ក្រ ចេញបទថ្មីអត្ថន័យស៊ីជម្រៅ”ស្នេហ៍លាក់លៀម”

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងបញ្ចេញបទចម្រៀងថ្មីទទួលបានការចូលចិត្តច្រើនកាលពីកន្លងទៅ ពេលនេះ តារាសម្តែងសាច់ដុំ ង៉ែត សុភ័ក្រ បានបង្ហើរសំនៀង និងការសម្តែងក្នុងបទចម្រៀងថ្មីអត្ថន័យស្នេហាស៊ីជម្រៅគឺបទ”ស្នេហ៍លាក់លៀម”។ បទនេះត្រូវបានអ្នកគាំទ្រពេញចិត្តខ្លាំងរហូតមានការគណនីយហ្វេសប៊ុកជាច្រើនចែកផ្សាយព្រោងព្រាត។

ជាស្នាដៃបទចម្រៀងទី៦ របស់ ង៉ែត សុភ័ក្រ ពិតជាបង្កប់ដោយអត្ថន័យស្នេហាយុវវ័យ ដែលឆ្លុះបញ្ចាំងពីរឿងស្នេហាលួចលាក់របស់មនុស្សស្រីដែលលួចលាក់មានស្នេហាថ្មី។ តារាប្រុសរូបនេះបញ្ជាក់ថាបទចម្រៀងថ្មីនេះគឺកាន់តែធ្វើឲ្យលោកសប្បាយចិត្តខ្លាំងជាងមុនព្រោះតែមានការស្រលាញ់ពេញចិត្ត និងគាំទ្រជាច្រើន។ លោកថាការបញ្ចេញបទចម្រៀងថ្មីមិនបានប៉ុន្មានផងមានអ្នកចែករំលែក និងមានការចូលទស្សនារាប់សែនដងរួចមកហើយ។

លោកបន្តថា បទចម្រៀងនេះបានដកស្រង់ពីរឿងស្នេហាពិតរបស់យុវវ័យមួយចំនួនដែលចូលចិត្តលេងល្បែងស្នេហាត្រីកោណ ហើយកាន់តែពេញចិត្តក្រោយពីការសម្តែងMVក្នុងបទចម្រៀងនេះមានសិល្បករជាច្រើនចូលរួមសម្តែង។ លោកថា”ស្នេហ៍លាក់លៀម”គឺជាបទចម្រៀងទី៦ របសលោកដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន គ្រាដែលកន្លងលោកធ្លាប់មានការពេញចិត្តក្នុងបទចម្រៀងមួយចំនួនដូចជាបទ “បែកគ្នាទៅបងចេកទេ” បទ”វណ្ណៈស្នេហ៍” និងបទ”សាវ៉ាក៏បងមិនប្រកាន់” ជាដើម។

តារារូបនេះរំពឹងថាស្នាដៃបទចម្រៀងថ្មីដែលទើបនឹងបញ្ចេញនេះកាន់តែទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន ហើយលោកក៏នឹងបញ្ចេញស្នាដៃបទចម្រៀងថ្មីបន្ថែមទៀតដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print