សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុកម៉ូតូកង់បីចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយរបួសបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងសង្ស័យ ស្រវឹងស្រាជិះទៅបុកម៉ូតូបីមួយគ្រឿងចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យរងដួលរបួសបាក់ជើងម្ខាងធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កែវព្រិល ភ្នំពេញថ្មី តាមបណ្តោយផ្លូវ១០០៣កែងនិងផ្លូវ១៩៨៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HJ-9844ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣​ទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាដៃជ្រុលទៅបុកម៉ូតូកង់បីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FM-7241ម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវមុខហាងកើតហេតុខាងលើពីក្រោយពេញទំហឹងបណ្តាលរបួសបាក់ជើងស្តាំម្ខាងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុដោយភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូកង់បីមិនទាសំណងនោះទេបានឲ្យសាច់ញាត្តិជនរងគ្រោះយកម៉ូតូទៅផ្ទះវិញនិងព្យាបាលរបួសដោយខ្លួនឯដើម្បីបញ្ចប់រឿង៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print